• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ឥណ្ឌូណេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

នារសៀលថ្ងៃទី ៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានមកដល់រដ្ឋធានី Jakarta របស់ឥណ្ឌូនេស៊ី ដោយចាប់ផ្តើមចូលរួមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងសកម្ម ភាពពាក់ព័ន្ធនានា។

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋាន Soekarno - Hatta មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូនេស៊ី Sandiaga Uno; ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី; ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Ta Van Thong; ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hai Bang; កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងបេសកកម្មវៀតណាមប្រចាំអាស៊ាន។

ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែកទស្សនៈរបស់វៀតណាម ស្នើគំនិតផ្តួចផ្តើម និងទិសដៅក្នុងវិស័យសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” ពង្រឹងដំណើរការកសាងសហគមន៍អាស៊ានដ៏រឹងមាំដែលមានតួនាទីនិងមុខតំណែងដ៏សំខាន់កាន់តែខ្លាំងឡើងក្នុងតំបន់និងពិភពលោកដើម្បីបំពេញតាមបំណងប្រាថ្នានិងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។

នាយករដ្ឋមន្ត្រីក៏នឹងជួប និងប្រាស្រ័យទាក់ទងជាមួយមេដឹកនាំនៃប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាដែលចូលរួមកិច្ចប្រជុំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាមានការយកចិត្តទុកដាក់ទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top