• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញពិនិត្យនិងអង្កេតការងាររបស់គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Tri

សម្រាប់គម្រោងនីមួយៗ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីទិសដៅសំខាន់ៗក្នុងការអនុវត្ត។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញពិនិត្យនិងស្តាប់របាយការណ៍ស្តីពីការដឹកជញ្ជូន និងការងារមសំខាន់ៗ នៃគម្រោងនានានៅខេត្ត Quang Tri (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកម្មវិធីទស្សនកិច្ចការងារនៅខេត្ត Quang Tri ភាគកណ្តាលវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញពិនិត្យ និងដឹកនាំការអនុវត្តនូវគម្រោងដឹកជញ្ជូន និងឧស្សាហកម្មសំខាន់ៗមួយចំនួនក្នុងខេត្ត។ សម្រាប់គម្រោងនីមួយៗ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីទិសដៅសំខាន់ៗក្នុងការអនុវត្ត។

សម្រាប់គម្រោងផ្លូវល្បឿនលឿន Van Ninh - Cam Lo ជាគម្រោងផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង ដំណាក់កាល ២០២១-២០២៥ ដែលមានប្រវែងសរុប ៦៥,៧គីឡូម៉ែត្រ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអ្នកម៉ៅការ និងអង្គភាពសាងសង់ធានានូវវឌ្ឍនភាព គុណភាព បច្ចេកទេស   សុវត្ថិភាព និងអនាម័យបរិស្ថាន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Quang Tri ធ្វើបានល្អក្នុងការរំដោះផ្ទៃដី និងការតាំងទីលំនៅថ្មីក្នុងមូលដ្ឋាន។

សម្រាប់គម្រោងផ្លូវល្បឿនលឿន Cam Lo La Son ក្រោមគម្រោងសាងសង់ផ្លូវល្បឿនលឿនពីជើងទៅត្បូងប៉ែកខាងកើត ដំណាក់កាល ២០១៧-២០២០ ប្រវែង សាងសង់សរុប ៩៨,៣៥ គីឡូម៉ែត្រ លោកនាយករដ្ឋមន្ត្រីបានចាត់ឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន និងស្ថាប័ននានាបន្តស្រាវជ្រាវ និងអនុវត្តដំណាក់កាលពេញលេញ ដោយមានទំហំ ៤ គន្លង។

ចំពោះគម្រោងវិនិយោគផ្លូវជាតិលេខ ១៥D តភ្ជាប់ច្រកទ្វារអន្តរជាតិ La Lay ទៅកាន់តំបន់កំពង់ផែ My Thuy និងផ្លូវល្បឿនលឿន Cam Lo - Lao Bao ដើម្បីបង្កើតជាផ្លូវស្របទៅនឹងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចនោះ លោកនាយករដ្ឋមន្ត្រីបានឯកភាពលើគោលនយោបាយអនុវត្តគម្រោងរួមមាន ៣ ផ្នែក ក្នុងនោះមួយផ្នែកវិនិយោគដោយខេត្ត Quang Tri ផ្នែកមួយគឺវិនិយោគដោយមជ្ឈឹម ហើយផ្នែកមួយទៀត អនុវត្តន៍តាមទម្រង់កិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន។ គម្រោងនេះមានតួនាទីពង្រឹងការតភ្ជាប់ រវាងតំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាមជាមួយឡាវខាងត្បូង ថៃខាងកើត និងបង្កើតជាត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ការអនុវត្តគម្រោងមួយចំនួនទៀតដូចជា៖ ផ្លូវល្បឿនលឿន Cam Lo - Lao Bao; គម្រោងវិនិយោគ សាងសង់តំបន់កំពង់ផែ My Thuy ស្រុក Hai Lang (ខេត្ត Quang Tri); គម្រោងមណ្ឌលឧស្សាហកម្ម Quang Tri មានទំហំប្រហែល ៥០០ ហិកតា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top