• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា

នាព្រឹកថ្ងៃទី១ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលនៃរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែឧសភា និងរយៈពេល ៥ខែដើមឆ្នាំ ក៏ដូចជាពិភាក្សាលើបញ្ហាសេដ្ឋកិច្ចសំខាន់ជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែឧសភាបានបន្តនិន្នាការវិជ្ជមាន ដោយទទួលបានលទ្ធផលល្អប្រសើរជាងខែមេសា ហើយជារួម ក្នុងរយៈពេល ៥ ខែគឺល្អប្រសើរជាងរយៈពេលដូចគ្នាលើវិស័យភាគច្រើន។ កំណើនវិស័យទាំងបីរួមមាន៖ ឧស្សាហកម្ម កសិកម្ម និងសេវាកម្មសុទ្ធតែត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា។ ទន្ទឹមជាមួយគ្នានោះ មានភាពម្ចាស់ការក្នុងការធានាវិធានការផ្គត់ផ្គង់អគ្គិសនី ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ លើវិស័យវប្បធម៌ សង្គម ការកសាងស្ថាប័ន បង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ការពារជាតិ សន្តិសុខ កិច្ចការបរទេសក៏ កិច្ចការត្រូវបានលើកកម្ពស់; ជីវភាពរបស់ប្រជាជនត្រូវបានកែកម្អកាន់តែប្រសើរឡើង; កិត្យានុភាព និងឋានៈអន្តរជាតិរបស់ វៀតណាមបន្តត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ”។

លោកនាយករដ្ឋមន្ត្រីបានស្នើជំរុញការដឹកនាំ និងការគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត ភាពលោតផ្លោះ និងប្រសិទ្ធភាព; ក្នុងគ្រប់ករណីទាំងអស់ត្រូវធនាស្ថិរភាពនយោបាយ និងសង្គម។ ពង្រឹងកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ និងផ្សព្វផ្សាយព័ត៌មាន ឃោសនា និងបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងតំណាងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បានធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិ។

Top