• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

នាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈ ប្រតិភូសមាជិកសភា Can Tho បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតជាអាជីវករ និងកម្លាំងពលកម្មនៅក្នុងតំបន់មុនកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី ១៥។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho (រូបថត៖ Tien Phong)

នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតទីក្រុង Can Tho បានសម្តែងការជឿជាក់លើទិសដៅ និងការដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល; វាយតម្លៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រី និងគណៈប្រតិភូសមាជិកសភាទីក្រុង Can Tho ដែលបានដោះស្រាយអនុសាសន៍ជាច្រើនរបស់អ្នកបោះឆ្នោតតាមសមត្ថភាព។ អ្នកបោះឆ្នោតក៏បានផ្តល់អនុសាសន៍លើបញ្ហាមួយចំនួនស្តីពីការអភិវឌ្ឍអាជីវកម្ម ការបង្កើតការងារ ការថែរក្សាការងារប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ប្រាក់ចំណូលសម្រាប់ការរស់នៅរបស់កម្មករ; ការអភិវឌ្ឍន៍លំនៅដ្ឋាន និងដំណោះស្រាយសន្តិសុខសង្គម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យស្ថាប័នគ្រប់ថ្នាក់ និងសាខាពាក់ព័ន្ធបន្តសំយោគ បកស្រាយ ស្រូបយក ដោះស្រាយសំណើ និងអនុសាសន៍ ស្របតាមសមត្ថកិច្ចនិងផ្តោតការយកចិត្តទុកដាក់ខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ; ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ជំរុញសមាហរណកម្ម; ជម្នះផលវិបាកបន្ទាប់ពីជំងឺរាតត្បាត កូវីដ ១៩;   ជំរុញផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន; ដោះស្រាយបញ្ហាលំបាកសម្រាប់អាជីវកម្ម...។

រដ្ឋាភិបាលនឹងផ្តោតលើកត្តាជំរុញកំណើនចំនួនបី៖ ការប្រើប្រាស់ ការនាំចេញ និងការវិនិយោគ; ធានាសន្តិសុខសង្គម រួមទាំងលំនៅដ្ឋាន ស្ថាប័នវប្បធម៌សម្រាប់កម្មករ; ធានាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ទន្ទឹមនឹងនោះ ជំរុញការរៀបចំផែនការ រួមទាំងផែនការខេត្ត ផែនការតាមវិស័យ; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងការទូតសេដ្ឋកិ; ជំរុញការងារទប់ស្កាត់ ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានប្រគល់ជានិមិត្តរូបនៃអំណោយចំនួន ២០០ កញ្ចប់ដល់សមាជិកសហជីព និងកម្មករនិយោជិតដែលមានស្ថានភាពលំបាកនៅទីក្រុង Can Tho៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top