ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតី លោកJoe Biden ចូលរួមកិច្ចប្រជុំកំពូលវៀតណាម-អាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍
ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យប្រទេសទាំងពីរត្រូវចំណាយពេល បញ្ញា និងធនធាន ដើម្បីផ្តល់អាទិភាពវិនិយោគលើវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍។ ជាពិសេសការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្ម កំណើនបៃតង ថាមពលកកើតឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចជាវិលជុំ។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបានខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃសង្គ្រាម ច្នៃប្រឌិតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអន្តរជាតិ; កំណត់គោលដៅដល់ឆ្នាំ ២០២៣ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ ដូច្នេះ វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
យល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានាធិបតីអាមេរិក លោក Joe Biden បានចាត់ទុកថា ឥឡូវនេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីរជំរុញទំនាក់ទំនង មិនត្រឹមតែក្នុងវិស័យវិនិយោគ និងនវានុវត្តន៍ប៉ុណ្ណោះទេ ថែមទាំងលើគ្រប់វិស័យទាំងអស់ ដើម្បីនាំមកនូវវិបុលភាពរួម។ សហរដ្ឋអាមេរិកនឹងសហការនិងគាំទ្រវៀតណាមដើម្បីដណ្តើមយកឱកាសនិងសក្តានុពលរបស់ខ្លួន; ស្នើឲ្យវៀតណាមនិយាយរួមនិងសហគ្រាសវៀតណាមជាពិសេសបន្តសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញការអភិវឌ្ឍន៍ រួមទាំងវិស័យដូចជាវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកផងដែរ៕