• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើការជាមួយទីក្រុងហូជីមិញអំពីការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាត

នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា នៅទីស្នាក់ការគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទីក្រុងអំពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការបើកចំណាយទុនវិនិយោគសាធារណៈ និងវឌ្ឍនភាពក្នុងការអនុវត្តគម្រោងសំខាន់ៗ។
 នាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហូជីមិញ។ រូបថត៖ Duong Giang-VNA

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកច្បាស់ថា ធ្លាប់ជាតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅទីក្រុងហូជីមិញ ទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។ តាមនោះ ផលិតផលក្នុងមូលដ្ឋានសរុប (GRDP) ក្នុងឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជាង ៩% និងលើសពីផែនការដែលបានដាក់ចេញ (ផែនការឆ្នាំ ២០២២ គឺ ៦-៦,៥%)។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ១៧,៣% បើធៀបនឹងរយៈពេលដូចគ្នា; ការនាំចេញទំនិញសរុប ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៤៩,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទីក្រុងហូជីមិញបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ រួមចំណែកក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា។

ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ ដើម្បីជួយទ្រទ្រង់និងបង្កលក្ខខណ្ឌសម្រាប់ទីក្រុងហូជីមិញអភិវឌ្ឍន៍ ប៉ុន្តែត្រូវជ្រើសរើសចំណុចមួយចំនួនដែលត្រូវដោះស្រាយជាមុនសិន។ នោះគឺការបើកចំណាយទុន វិនិយោគសាធារណៈ។ រដ្ឋាភិបាលនឹងបន្តរួមដំណើរជាមួយទីក្រុងហូជីមិញ ដើម្បីដោះស្រាយការលំបាកក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ ហើយរួមជាមួយទីក្រុងដើម្បីនាំប្រភពធនធាននេះ ចូលបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុងក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top