• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅសាកសួរសុខទុក្ខ និងជូនអំណោយ ដល់កម្មករពលករនៅខេត្ត Hai Duong

នាព្រឹកថ្ងៃទី១០ ខែមករា ក្នុងកម្មវិធីការងារនៅខេត្ត Hai Duong នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ លើកទឹកចិត្តដល់កម្មាភិបាល កម្មករ និងពលករក្នុងខេត្ត។
លោកនាយករដ្ឋមន្រ្តីប្រគល់អំណោយជូនបងប្អូនកម្មករ។ (រូបថត៖ VOV)

លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់បងប្អូនកម្មករ ពលករនៅសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Hai Duong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែកថា ក្នុងឆ្នាំមុន វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព សម្រេចបានអត្រាកំណើនខ្ពស់ និងលើកកំពស់ជីវភាព រស់នៅរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងសមិទ្ធផលរួមនោះ មាន ការរួមចំណែកដ៏ធំធេងពីជួរកម្មករពលករទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកមនុស្ស ជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ គោលដៅ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; មិនលះបង់ វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហព័ន្ធពលកម្មវៀតណាម រួម ជាមួយនឹងអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពអាជីវកម្ម យកចិត្តទុកដាក់លើការ កសាងលំនៅឋានជូនកម្មករបន្ថែមទៀត ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្នែក សុខាភិបាល អប់រំ  ការកម្សាន្តសម្រាប់តំបន់លំនៅដ្ឋានរបស់កម្មករ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់ថែទាំប្រជាពលរដ្ឋក្នុងឱកាសបុណ្យតេតប្រពៃណីធានាថាគ្មានអ្នកណាម្នាក់គ្មានបុណ្យតេត គ្មានអ្នក ណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

គម្រោងទាំងបីនេះត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសរុបជិត ៦៦៧ លានដុល្លារអាមេរិកពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (IBRD)។

Top