ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់
និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក
ជាពិសេសនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ បញ្ញាសិប្បនិមិត្ត
ការកើនឡើងនៃការការពារនិយម ការប្រកួតប្រជែងយុទ្ធសាស្ត្រជាដើម។
ទាក់ទងនឹងទិសដៅសហប្រតិបត្តិការជាអាទិភាពមួយចំនួន នាយករដ្ឋមន្ត្រីលោក Pham Minh
Chinh បានស្នើឲ្យ TBI ជំរុញការតភ្ជាប់ដៃគូ
និងសហគ្រាសបរទេស ធ្វើការវិនិយោគនៅវៀតណាម រួមទាំងមូលនិធិវិនិយោគ
សាជីវកម្មមកពីអឺរ៉ុប និងមជ្ឈឹមបូព៌ា; ជួយវៀតណាមក្នុងការទាក់ទាញធនធានសម្រាប់កំណើនបៃតង
ការកាត់បន្ថយការបំភាយឧស្ម័ន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ TBI សម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាសនយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌
(JETP) ក្នុងលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាព ក៏ដូចជា
ចែករំលែកបទពិសោធន៍ និងអនុសាសន៍ស្តីពីការកសាងទីផ្សារកាបូននៅវៀតណាម។
រីឯខ្លួនវិញ
ប្រធាន TBI លោក Tony Blair បានអះអាងថា
TBI នឹងអមដំណើរជួយឧបត្ថម្ភវៀតណាមជានិច្ច
ព្រមទាំងបន្តធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ
និងអនុវត្តសកម្មភាពសហប្រតិបត្តិការលើកម្មវិធី និងគម្រោងជាក់ស្តែង៕