• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Joao Gomes Cravinho

នារសៀលថ្ងៃទី១៨ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Joao Gomes Cravinho ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Joao Gomes Cravinho។ (រូបថត៖ VOV)

លោកនាយក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និងព័រទុយ ហ្គាល់នៅតែមានសក្ដានុពលធំធេង ដូច្នេះហើយភាគីទាំងពីរគួរតែបន្តឆ្លៀតយកឱកាស ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាម (EVFTA) ខិតខំប្រឹង ប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១ ពាន់លានដុល្លារអាមេរិកក្នុងពេល ឆាប់ៗ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យ ព័រទុយហ្គាល់ជួយ សម្រួលដល់មុខទំនិញកសិផល ជលផល និងផ្លែឈើរបស់ វៀតណាម; ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគ EVIPA ហើយជំរុញឱ្យគណៈកម្មាធិការអឺរ៉ុបឆាប់ដកកាតលឿង IUU ទៅលើជលផលវៀតណាម។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហ ប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពលបៃតង ស្អាត សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងក្នុងវិស័យវប្បធម៌ កីឡា ទេសចរណ៍ អប់រំ ជាដើម ព្រមទាំង ស្នើឱ្យព័រទុយហ្គាល់បង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀត ណាម ហើយបន្តយកចិត្តទុកដាក់ និងគាំទ្រ សហគមន៍ ជនវៀតណាមនៅព័រទុយហ្គាល់ ផងដែរ។ លោករដ្ឋមន្ត្រីការបរទេស Joao Gomes Cravinho បានសម្តែងការចាប់អារម្មណ៍ ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងសកម្ម និងស្វាហាប់របស់វៀត ណាមក្នុងរយៈពេលកន្លងមក ហើយបានអះអាងថា ព័រទុយហ្គាល់ជានិច្ចកាលចាត់ទុក វៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ជំរុញឲ្យកាន់តែខ្លាំងក្លាថែម ទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ To Lam  អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសកម្ពុជា

លោកប្រធានរដ្ឋ To Lam អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសកម្ពុជា

នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកប្រធានរដ្ឋ​ To Lam បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ ថ្ងៃនៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ To Lam នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ គឺតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា។

Top