ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃផែនមហាសាមគ្គីជនជាតិទាំងមូល តួនាទីរបស់អង្គការរណសិរ្សជាមួយប្រទេសនីមួយៗ ជាពិសេសក្នុងបរិបទពោរពេញដោយការលំបាក និងបញ្ហាប្រឈមជាច្រើន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា គណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងស្ថាប័នរណសិរ្សទាំងពីរ ដំណាក់កាល ២០២២-២០២៧ និងជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសជំនាន់វ័យក្មេង។
រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ លោក Sinlavong Khoutphaythoune បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីសកម្មភាព និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយលោកមានប្រសាសន៍ថា លោកនឹងជំរុញយ៉ាងសកម្មនូវកម្មវិធីកិច្ចសហប្រតិបត្តិការ និងផែនការសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ និងសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕