• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លានូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀត ណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវភរិយា Le Thi Bich Tran (រូបថត៖ VOV)

ទទួលតាមការអញ្ជើញរបស់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ព្រមទាំងដំណើរការសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទួរគី។

ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លា នូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ; ជួយសហគមន៍អន្តរជាតិយល់ច្បាស់អំពីគោលជំហ ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងរបស់វៀតណាម ក៏ដូចជាការលំបាក និងបញ្ហាប្រឈមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋទួរគី។ ក្រៅពីជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកនយោបាយនៃប្រទេសផ្សេងៗ លោកនាយករដ្ឋមន្រ្តីនឹងចូលរួម និងថ្លែងនៅក្នុងវេទិកា កិច្ចពិភាក្សាអាជីវកម្ម និងទទួលជួបអាជីវកម្ម សាជីវកម្ម និងមូលនិធិវិនិយោគទាំងទួរគីនិង UAE ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top