• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមសន្និសីទបូកសរុបឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ នៃផ្នែកវប្បធម៌ កីឡា និងទេសចរណ៍

នាព្រឹកថ្ងៃទី ៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ នៃផ្នែកវប្បធម៌ កីឡា និងទេសចរណ៍។ សន្និសីទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតពីទីក្រុងហាណូយទៅកាន់ខេត្ត និងទីក្រុងក្រោមឱវាទមជ្ឈិមទាំង ៦៣។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមសន្និសីទបូកសរុបឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ នៃផ្នែកវប្បធម៌ កីឡា និងទេសចរណ៍។ (រូបថត៖ VGP)

សន្និសីទគឺសំដៅវាយតម្លៃពីលទ្ធផលសំខាន់ៗដែលផ្នែកទាំងមូលសម្រេចបានក្នុងឆ្នាំកន្លងមក។ នេះក៏ជាឱកាសដើម្បីវាយតំលៃក្រោយរយៈពេល ២ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅសន្និសីទវប្បធម៌ទូទាំងប្រទេសឆ្នាំ ២០២១ ផងដែរ។ ក្នុងឆ្នាំ ២០២៤ ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍កំណត់ថា ចាំបាច់ត្រូវលើកកំពស់ថែមទៀតនូវតួនាទីគន្លឹះរបស់ខ្លួនក្នុងបុព្វហេតុ “ពង្រឹងវប្បធម៍វៀតណាមក្នុងយុគសម័យថ្មី” ដោយបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចចំនួន ៦ ក្រុម និង ដំណោះស្រាយចំនួន ៤ ក្រុម ក្នុងការកសាង ថែរក្សានិងលើកកំពស់តម្លៃវិសេសវិសាលនៃវប្បធម៌វៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ តាមការដឹកនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេសឆ្នាំ ២០២១។ គោលដៅនិងភារកិច្ចចម្បងគឺ “បំផុសយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិ និងសេចក្ដីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូររុងរឿង និងសុភមង្គល” រួមចំណែកយ៉ាងសកម្មជាមួយនឹងប្រទេសទាំងមូលដើម្បីសម្រេចគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top