• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ

នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ (១៩៩២ - ២០២២)។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលអាជ្ញាធរ និងប្រជាជនខេត្ត Binh Thuan សម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ លោកបានលើកឡើងពីទិសដៅអភិវឌ្ឍន៍មួយចំនួនសម្រាប់អនាគត។

យោងតាមលោកនាយករដ្ឋមន្ត្រី Binh Thuan ត្រូវអភិវឌ្ឍន៍វិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចនាំមុខគេ ដោយប្រែក្លាយតំបន់ទេសចរណ៍ជាតិ Mui Ne ទៅជាគោលដៅមុខព្រួញក្នុងតំបន់។ ទន្ទឹមនឹងនោះ Binh Thuan ត្រូវជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ ថាមពល LNG និងថាមពលអ៊ីដ្រូសែន ដើម្បីនាំ Binh Thuan ក្លាយជាមជ្ឈមណ្ឌលថាមពលជាតិ។ ជាមួយគ្នានោះ អភិវឌ្ឍន៍ឧស្សាហកម្ម និងកែច្នៃកសិកម្មជាជំហានៗ ដោយភ្ជាប់ជាមួយផលិតផលក្នុងស្រុកដែលមានអត្ថប្រយោជន៍។ ប្រើប្រាស់ធនធាន និងលំហសមុទ្រប្រកបដោយប្រសិទ្ធភាព និងសមហេតុផល ក្នុងការផ្សារភ្ជាប់ជាមួយនឹងការអភិរក្សជីវចម្រុះសមុទ្រ...។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ Binh Thuan រៀបចំផែនការខេត្តក្នុងរយៈពេល ២០២១ - ២០៣០ យ៉ាងឆាប់ៗ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០; ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន ធ្វើពិពិធកម្ម និងប្រមូលផ្តុំធនធានសង្គមជាអតិបរមា និងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនោះ ថែរក្សា អភិវឌ្ឍន៍ និងលើកតម្កើងវប្បធម៌ដែលបង្កប់ដោយអត្តសញ្ញាណជនជាតិក្នុងខេត្ត។ ធានាសន្តិសុខសង្គម; ធ្វើសមាហរណកម្មយ៉ាងសកម្ម ទៅក្នុងពិភពលោកយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

Top