• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីរក្សាម៉ាកយីហោជី Ha Bac

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងជួបធ្វើការនៅក្រុមហ៊ុនភាគហ៊ុនជីនិងជាតិគីមី Ha Bac (ជាកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុនជាតិគីមីវៀតណាម) នៅខេត្ត Bac Giang។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះពិនិត្យស្ថានភាពរោងចក្រជី Ha Bac (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន លើកកំពស់ទំនួលខុសត្រូវរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាលំបាក។ ប្តេជ្ញារៀបចំរចនាសម្ព័ន្ធរោងចក្រឡើងវិញ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ  ពឹងផ្អែកលើខ្លួនឯង និងអភិវឌ្ឍន៍កសិកម្ម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ត្រូវរៀបចំរចនាសម្ព័ន្ធផលិតផល និងទំនិញឡើងវិញ និងរៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ ក្នុងទិសដៅនៃការធ្វើពិពិធកម្មផលិតផល; ធ្វើឱ្យប្រសើរឡើង, លើកកំពស់ផលិតភាពការងារ, ធ្វើអោយប្រសើរឡើងនូវដំណើរការផលិតកម្ម; ការកសាងរោងចក្របៃតងស្អាត និងនិរន្តរភាព; ប្តេជ្ញារក្សារោងចក្រ ដែលជាម៉ាកយីហោធំមួយនេះ   រួមចំណែកធានាការងារ និងប្រាក់ចំណូលដល់កម្មាភិបាល និងកម្មករ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនរៀបចំការពិនិត្យឡើងវិញនូវដំណើរការផលិត និងការបញ្ចេញកាកសំណល់ទាំងមូល ដើម្បីដោះស្រាយបញ្ហាបរិស្ថានឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមហ៊ុនទាំងមូលដំណើរការប្រកបដោយភាពទំនើប បៃតង និងស្រស់ស្អាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top