• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ បន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទជាតិស្តីពីការអនុវត្តការងារសុខាភិបាល ឆ្នាំ២០២៣។ សន្និសីទនេះបានប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់បណ្តាញទៅកាន់ខេត្ត ក្រុងចំណុះមជ្ឈឹមចំនួន ៦៣ ទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទជាតិស្តីពីការអនុវត្តការងារសុខាភិបាល ឆ្នាំ២០២៣។

ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗរបស់វិស័យសុខាភិបាលនាពេលខាងមុខ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យសុខាភិបាលផ្តោតការយកចិត្តទុកដាក់លើការកសាងកម្មាភិបាលដែលមានសមត្ថភាព   មានកិត្យានុភាព ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ច សុក្រិតរបៀបរបប រៀបចំគោលនយោបាយ សម្រាប់វិស័យអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ ក្រៅពីនេះ វិស័យសុខាភិបាលត្រូវតែអនុវត្តកម្មវិធីកំណែទម្រង់ឌីជីថលជាតិដល់ឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការតម្រង់ទិសដល់ឆ្នាំ ២០៣០។ ប្រមុខរដ្ឋាភិបាលបានស្នើឱ្យវិស័យសុខាភិបាលសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការស្រាវជ្រាវ និងស្នើឱ្យផ្សព្វផ្សាយគោលនយោបាយសមស្រប និងរបបប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ក្នុងឱកាសនៃសន្និសីទ និងខួបលើកទី៦៨ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៣) លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ វេជ្ជបណ្ឌិត កម្មាភិបាល   និងបុគ្គលិកទាំងអស់; ទន្ទឹមនឹងនោះ ក៏ស្នើឱ្យមន្ទីរ ក្រសួង សាខា អង្គការមហាជន សមាគម សហគ្រាសក្នុងស្រុក និងបរទេស អង្គការអន្តរជាតិ និងប្រជាជនបន្តរួមដំណើរ យកចិត្តទុកដាក់ សម្របសម្រួល ចែករំលែក និងគាំទ្រដល់វិស័យសុខាភិបាល រួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃវិស័យសុខាភិបាល ដោយអនុវត្តការងារថែទាំ ការពារ និងលើកកំពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហគ្រាសអឺរ៉ុបរំពឹងថាវៀតណាមនឹងជំរុញគោលនយោបាយដើម្បីរក្សាកំណើន

សហគ្រាសអឺរ៉ុបរំពឹងថាវៀតណាមនឹងជំរុញគោលនយោបាយដើម្បីរក្សាកំណើន

យោងតាមលោក Dominik Meichle ប្រធាន EuroCham វៀតណាម សក្ដានុពល សេដ្ឋកិច្ចរបស់ វៀតណាមគឺមិនអាចបដិសេធបាន ហើយសហគមន៍ធុរកិច្ចអឺរ៉ុបនៅតែ ជឿជាក់លើកំណើនរយៈពេលវែងរបស់វៀតណាម។

Top