• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ត្រូវផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងតាំងទីលំនៅថ្មី

នាព្រឹកថ្ងៃទី៣០ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃខ័ណ្ឌ Cai Rang ទីក្រុង Can Tho។
លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសាកសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃគម្រោង Can Tho - Ca Mau សង្កាត់ Tan Phu ខ័ណ្ឌ Cai Rang ទីក្រុង Can Tho (រូបថត៖ VGP)

តំបន់តាំងលំនៅថ្មីសម្រាប់បម្រើផ្ទាល់ទីលំនៅចំពោះគ្រួសារ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ផ្លូវល្បឿនលឿន Can Tho - Ca Mau ចំណុះគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង- ខាងត្បូតភាគខាងកើត ហើយទីនេះបានបង្ហើយជាស្ថាពរ ដើម្បីទទួលប្រជាជនមកស្នាក់នៅ។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្របសម្រួលការងារត្រៀមកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដោយគម្រោង ជាមួយនឹង គម្រោងផ្សេងទៀត ដើម្បីកសាងកន្លែងនេះទៅជាទីក្រុងបៃតង ស្អាត  មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានអគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ មានការអប់រំ ការថែទាំសុខភាព វប្បធម៌ កីឡា... ព្រមៗគ្នា។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ ថែរក្សាការងារ និងជីវភាពរស់នៅរបស់ប្រជាជន ដោយធានាថា ជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងថ្មី ត្រូវតែល្អប្រសើរ យ៉ាងហោចណាស់ក៏ស្មើនឹងកន្លែងចាស់ដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top