• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសមាគមមេធាវី

ទិដ្ឋភាពនៃជំនួប (រូបថតៈ Thống Nhất-TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាគមមេធាវីអាមេរិក ជួយឧបត្ថម្ភសហព័ន្ធមេធាវីវៀតណាមលើកកំពស់សមត្ថភាព ធ្វើសមាហរណកម្មអន្តរជាតិ នាពេលខាងមុខ។ រីឯខ្លួនវិញ លោកស្រី Hilarie Bass បានសម្តែងក្តីសោមនស្សរីករាយចំពោះការដែល ABA និងសហព័ន្ធមេធាវី​វៀត​ណាមបានចុះហត្ថលេខាលើកិច្ចព្រមពៀង សហប្រតិបត្តិការ ហើយអះអាងថា នឹងត្រៀមជាស្រេចជួយដំណើរការ អភិវឌ្ឍន៍របស់សហព័ន្ធមេធាវីវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មកដល់ទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មកដល់ទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) នារសៀលថ្ងៃទី២២ ខែមីនា លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo ២ ក្នុងទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា។

Top