• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើឲ្យខេត្ត Tay Nguyen ទាំង៥គប្បីមានការផ្លាស់ប្តូរយ៉ាងខ្លាំង


នាយករដ្ឋមន្ត្រីជាមួយតំណាងចូលរួមសន្និសីទ (រូបថតៈVietnamnet)
នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Buon Me Thuot ខេត្ត Dak Lak នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ ​លោក​ Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទពន្លឿនការវិនិយោគទៅក្នុងតំបន់ Tay Nguyen ឆ្នាំ២០១៧។ អញ្ជើញថ្លែងមតិ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើថា៖

“ស្តីពីវិស័យទេសចរណ៍ ខេត្ត Tay Nguyen គប្បីមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្បូរបែបដូចជា ទេសចរណ៍អេកូឡូស៊ី​ ទេសរចណ៍សហគមន៍ ទេសចរណ៍វប្បធម៌ព្រលឹងនិងទេសចរណ៍សម្រាកលំហែកាយជាដើម។
លើវិស័យករិកម្ម ខេត្តត្រូវបង្កើតឡើងតំបន់ដាំដុះធំធេងនិង ឧស្សាហកម្មសរីរាង្គ ជាពិសេសបើកទូលាយខ្សែសង្វាក់តម្លៃផលិតផល។ ស្តីពីប្រភពធនធានមនុស្ស គឹត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការទទួលចំណេះដឹងរបស់ប្រជាជន។​បន្ទាប់មកទៀតគឺជម្រុញការចងសម្ព័ន្ធតំបន់ ជាពិសេសគឺការតភ្ជាប់វិស័យទេសចរណ៍”។

នៅក្នុងសន្និសីទនេះ តំណាងចូលរួមនានាបានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើគម្រោងការវិនិយោគទៅខេត្ត Tay Nguyen មួយចំនួនផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top