• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF ASEAN


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិបិទបញ្ចប់វេទិកា WEF ASEAN

នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី រដ្ឋា ភិបាល លោក Nguyen Xuan Phuc បានចាកចេញពីរាជធានីភ្នំពេញប្រទេសកម្ពុជាបញ្ចប់ប្រកបដោយជោគជ័យរាល់សកម្មភាព​ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៦ ស្តីពី អាស៊ានឆ្នាំ ២០១៧ (WEF ASEAN)។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកសកម្មក្នុងការផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាមទៅដល់សហគ្រាស​ជួរ​មុខលើ ពិភពលោកនិងក្នុងតំបន់។ មុននោះ អញ្ជើញថ្លែងមតិនៅពិធីបិទសន្និសីទ WEF ASEAN និងទទួលដំណែងទទួលរៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនឹងរួមសហការជាមួយ WEF រដ្ឋាភិបាលនៃប្រទេសនានានិងសហគមន៍សហគ្រាសអន្តជាតិ ដើម្បីរៀបចំប្រកបដោយជោគជ័យសន្និសីទ WEF ASEAN នៅវៀតណាមនាឆ្នាំ២០១៨ខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top