• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធភាពនៃសមាជិកសភាមិត្តភាពជប៉ុន - វៀតណាមនិងចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន-វៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Nikai Toshihiro អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) ប្រធានសម្ព័ន្ធភាពនៃាសមាជិកសភាមិត្តភាពជប៉ុន - វៀតណាម
 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនមក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc លោកជំទាវ និង​គណៈប្រតិភូ​ជាន់ខ្ពស់វៀតណាម បាន​ទៅ​ទស្សន​កិច្ច​នៅ​ខេត្ត Wakayama និងអញ្ជើញចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន - វៀតណា​មនៅ​ទីក្រុង Kinokawa។
 
នៅ​ឯទីក្រុង Kinokawa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Nikai Toshihiro អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP), ប្រធាន​សម្ព័ន្ធ​ភាព​នៃ​សមាជិក​សភាមិត្ត​ភាព​ជប៉ុន-វៀតណាម។ ក្នុងជំនួបនេះ ​លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា​ រដ្ឋាភិបាល​វៀត​ណាម​តែងតែគាំទ្រនិងបង្កលក្ខណៈងា​យស្រួល ដើម្បីជំរុញ​កិច្ចសហប្រ​តិបតិ្តការ រវាងតំបន់​នានា​នៃ​ប្រទេស​ទាំង​ពីរ ក្នុងនោះមានខេត្ត​ Wakayama និងបណ្ដាតំបន់នានារបស់​ ​វៀតណាម ពិសេសលើវិស័យក​សិកម្ម ដែលជា​វិស័យ​ប្រៀបខ្លាំងរបស់ខេត្ត W​akayama តែម្តង។ ឆ្លៀតពេលនេះ នា​យករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc​ បានអបអរសាទរលោ​កនាយករដ្ឋមន្រ្តី Shinzo Abe ​និងរដ្ឋាភិបាល​ជប៉ុនសម្រាប់​ការរៀបចំ​កិច្ចប្រ​ជុំ​កំពូល​ G20 ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើក​ឡើង ថា ក្នុងនាមជាភ្ញៀ​វកិត្ត​យស វៀតណាម​បាន​រួម​ចំណែក​ជាវិជ្ជមាន​ចំពោះខ្លឹម​សារ​ដែល​បាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំនេះ​និង​គាំ​ទ្រ​រាល់​ទស្សនៈ​របស់​ជប៉ុន​ផងដែរ។
 
រីឯខ្លួនវិញ លោក Nikai Toshihiro បានវាយតំលៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ដែល​ដឹកនាំគណៈប្រតិភូវៀតណាមមកកាន់ទីក្រុង Osaka ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 លើកនេះ។ លោករូប​នេះបាន​មានប្រសាសន៍ថា ប្រជាជនជប៉ុននិយាយ​រួមនិងប្រជាជននៅខេត្ត​ Wakayama និយាយ​ដោយឡែក​គឺរីករាយ​ស្វាគមន៍ប្រជាជនវៀតណាមនៅជ​ប៉ុន។ តាមនោះ រួមចំណែកជំរុញ​យ៉ាងខ្លាំង​សកម្មភាព​ផ្លាស់ប្តូរវប្ប​ធម៌ បង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេស​ទាំងពីរ។
 
នាព្រឹក​ថ្ងៃដដែល  នៅទីក្រុង Kinokawa នៃខេត្ត Kawayama នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc  លោកជំ​ទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីបុណ្យផ្កាឈូកជប៉ុន - វៀតណាម។ ពិធី​បុណ្យ​នេះ​ត្រូវ​បានរៀបចំឡើង ជាគំនិតផ្តួចផ្តើមរបស់ប្រធានសម្ព័ន្ធភាពនៃសមាជិកសភាមិត្តភាព លោក Nikai Toshihiro។ ថ្លែងនៅឯពិធីបុណ្យ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ពិធីបុណ្យ​នេះកា​ន់តែពិសេស ដោយសារនៅទីនេះ យើងបានគយគន់នូវសម្រស់ដ៏​ ស្រស់ស្អាត​របស់​ផ្កាឈូក​វៀតណាម ដែលបា​នឆ្លងកាត់​រាប់ពាន់​គីឡូម៉ែត្រ​ពីតំបន់ឆ្ងាយ​ដាច់ស្រយាល​របស់​វៀត​ណាម ដើម្បី​បង្អួត​សម្រស់​ជាមួយ​ផ្កាឈូ​ក Oga របស់ជប៉ុនផង។ វាគឺជាសក្ខីភាពរស់រ​វើកចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅ​រវាង​ប្រជា ជននៃ​ប្រទេស​យើង​ទាំងពីរ។ ថ្វីដ្បិតតែការផ្លាស់ប្តូរវ​ប្បធម៌រវាងប្រទេសយើងទាំងពីរ​បានចាប់​ផ្តើម​ជាង ១ពាន់ឆ្នាំមក​ហើយក៏​ដោយ ​ប៉ុន្តែការជួបប្រាស្រ័យនេះក៏អាចចាត់ទុកថា​ ជាការពូនជ្រុំនិ​ស្ស័យពោរពេញទៅដោ​យអត្ថន័យ​ដែរ​។ រ​វាងប្រទេសនិងប្រជាជនវៀតណាម​និងជប៉ុនគឺមានភាពស្រ​ដៀងគ្នា​ជាច្រើន ពោលគឺ​មាន​វប្បធម៌​ដ៏សម្បូ​រ​បែប យកបទដ្ឋានសី​លធម៌ជាចម្បង ជាពិសេស ​ ប្រជាជន​នៃប្រទេស​យើងទាំង​ពីរ​គឺឧស្សាហ៍​ព្យាយា​ម​ណាស់​”​។
 
បន្ទាប់​ពីពិធីបើក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ និងរួមជាមួយ​មន្ត្រីជប៉ុ​ន ទៅទស្សនាបឹងផ្កាឈូកជាមួយពូជផ្កាឈូករប​ស់ប្រទេស​ទាំងពីរ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top