
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសន្ព័ន្ធក្រុមហ៊ុន Fast Retailing
នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucបានអញ្ជើញទទួលជួបជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសន្ព័ន្ធក្រុមហ៊ុន Fast Retailing នៃប្រទេសជប៉ុន។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា ជប៉ុនជាដៃគូសេដ្ឋកិច្ចឈានមុខនៅវៀតណាម ហើយរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានារបស់ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មជប៉ុនវិនិយោគធ្វើអាជី វកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing នៅវៀតណាម។ លោកអញ្ជើញលើកឡើងថា ជប៉ុនជាដៃគូដែលផ្តល់ទុន ODA ធំបំផុតនៅវៀតណាម។ ម្យ៉ាងវិញទៀត ដោយមានចំនួនប្រជាជនជាង ៩៦លាននាក់នោះ វៀតណាមគឺជាទីផ្សារពោរពេញទៅដោយសក្កានុភាព សម្រាប់ផលិតផលសម្លៀកបំពាក់របស់ជប៉ុន ហើយវត្តមានរបស់បណ្តាសម្ព័ន្ធក្រុមហ៊ុនជប៉ុននៅវៀតណាម បានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ផលិត ផលសម្លៀកបំពាក់របស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing ក៏បានរួមចំណែកធ្វើពិពិធកម្មនៃជម្រើសរបស់អតិថិជនវៀតណាម។
ចំណែកឯប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Fast Retailing លោក Yanai Tadashi បានគូសញ្ជាក់ថា ក្រៅពីផលិតផលសម្លៀកបំពាក់នៅទីផ្សារវៀតណាមមក នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុនរបស់លោក នឹងដាក់បន្ថែមប្រព័ន្ធលក់រាយនៅ វៀតណាមតែម្តង។ លោកក៏បានស្នើសុំអោយរដ្ឋាភិបាលវៀតណាម បញ្ជាណែនាំដល់ស្ថាប័នពាក់ព័ន្ធនានា ដោះស្រាយបែបបទមួយចំនួនដើម្បីសម្ព័ន្ធក្រុមហ៊ុនអាចបើកទូលាយការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម