• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ នឹងមានរលកវិនិយោគថ្មីរបស់អាល្លឺម៉ង់ចូលមកវៀតណាម

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងបែកឡាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកវេទិកាសេដ្ឋកិច្ចវៀត ណាម -អាល្លឺម៉ង។ 

នៅក្នុងវេទិកានេះតំណាងជាច្រើនបានចាត់ទុកថា វៀតណាមជាខឿនសេដ្ឋកិច្ចទទួលបានការវាយតម្លៃខ្ពស់អំពីភាពសកម្មនិងសក្កានុភាពវិនិយោគ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ Brigitte Zypries បានចាត់ទុកថា ៖

“វៀតណាមមានកិត្យានុភាពខ្ពស់សម្រាប់អាល្លឺម៉ង់ ហើយមជ្ឈដ្ឋានវិនិយោគិនអាល្លឺម៉ង់ក៏បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់វៀតណាមដែរ។ វៀតណាមមានចំនួនប្រជាជនវ័យក្មេង។ ហេតុដូច្នេះ នោះជាឱកាសល្អសម្រាប់សហគ្រាសអាល្លឺម៉ង់ផងដែរ”។

អញ្ជើញថ្លែងមតិនៅក្នុងវេទិកា លោក Nguyen Xuan Phuc បានឲ្យដឹងថា អាល្លឺម៉ង់ជាមិត្តគួរឲ្យទុកចិត្តរបស់វៀត​​ណាមដែលជានិច្ចកាលគាំទ្រ ទាក់ទាញការយកចិត្តទុកដាក់និងប្រភពកម្លាំងអន្តរជាតិទៅក្នុង​គោល​ដៅអភិវឌ្ឍន៍និរន្តរភាពរបស់ វៀតណាម៖

“ជាពិសេសលើវិស័យវិស្វកម្មមេកានិច ស្វ័យប្រវត្តិកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈនិងការអប់រំជាន់ខ្ពស់ជាដើម។ ជាពិសេស បទពិសោធន៍គ្រប់គ្រងរបស់អាល្លឺម៉ង់នឹងជួយវៀតណាមរីកចំរើនយ៉ាងឆាប់រហស័សក្នុងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ យើងខ្ញុំសង្ឃឹមថា អាល្លឺម៉ង់នឹងលើកទឹកចិត្តសហគ្រាសរបស់ខ្លួនធ្វើការវិនិយោគលើឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាម រួមទាំងផ្នែកឧស្សាហកម្មថាមពលកកើតឡើងវិញ ជាពិ​សេស​កឺថាមពលព្រះអាទិត្យនិងថាមពលខ្យល់នៅវៀតណាម”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top