• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ នាដើមឆ្នាំ ២០២០ វៀតណាមនឹងប្រកាសយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានបើកសន្និសីទបូកសរុបការងារនៅឆ្នាំ ២០១៩ និងដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំ ២០២០។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទ

ចំណុចលេចធ្លោមួយរបស់ផ្នែកព័ត៌មាននិងទូរគមនាគមន៍ ក្នុងឆ្នាំកន្លងមកនេះ គឺការអនុញ្ញត្តិអោយធ្វើតេស្តបណ្តាញ 5G សម្រាប់អាជីវកម្មទូរគមនាគមន៍ចល័ត។ ពោលគឺ វៀតណាមគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន អំពីការអនុវត្តពាណិជ្ជកម្មបណ្តាញ 5G។ ជាពិសេស បន្ទាប់ពីការដាក់ពង្រាយជាង ១ ឆ្នាំមក អតិថិជនជាង ១ លាននាក់បានប្តូរបណ្តាញដោយជោគជ័យ សម្រេចបានអត្រាជាង ៨២%។ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖  “ព្រឹត្តិការណ៍នៃឆ្នាំ ២០១៩ របស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍គឺបានផ្សព្វផ្សាយនូវសារយ៉ាងខ្លាំងក្លា ដែលជាទិសដៅសម្រាប់​ដំណាក់កាលថ្មីផងនិងជាការលើកទឹកចិត្តផង។  ការសាកល្បងបណ្តាញ 5G ក្នុងឆ្នាំ ២០១៩ និងការធ្វើពាណិជ្ជកម្មនៅឆ្នាំ ២០២០ គឺជាសេចក្តីប្រកាសមួយដែលថា ឥឡូវនេះប្រទេសវៀតណាមនឹងរក្សាល្បឿនដ៏ស៊ីចង្វាក់ជាមួយពិភពបច្ចេកវិទ្យាជាក់ជាពុំខាន”។

អញ្ជើញថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅដើមឆ្នាំ ២០២០ វៀតណាមនឹងបានប្រកាសយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ ដូច្នេះក្រសួងត្រូវដឹកនាំអាជីវកម្មក្រោមឧិវាទ ធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឈានមួយជំហានទៅមុខ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ត្រូវធ្វើជាស្នូលក្នុងការបង្កើតការផ្លាស់ប្តូរជាមូលដ្ឋានរបស់រដ្ឋាភិបាល​អេឡិចត្រូនិក​ក្នុងឆ្នាំ ២០២០ ដែលក្នុងនោះជំរុញការតភ្ជាប់ផងនិងចែករំលែកទិន្នន័យក្នុងចំណោមក្រសួង ស្ថាប័ននិងមូលដ្ឋាននានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top