• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា

នារសៀលថ្ងៃទី ២៩ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា លោក សុខ សូកេន និងគណៈប្រតិភូមកពីក្រសួងអធិការកិច្ចកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារវៀត ណាម។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា (រូបថត៖ VNA)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃ និងផ្តល់អាទិភាពលើទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ រួមទាំងស្ថាប័នអធិការកិច្ចទាំងពីរ ដើម្បីពង្រឹងសកម្មភាពសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ អធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា គួរតែផ្លាស់ប្តូរព័ត៌មានជាប្រចាំ សម្របសម្រួលក្នុងការពិនិត្យ វាយតម្លៃលទ្ធផល និងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការ រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ បង្កើនការសម្របសម្រួលក្នុងការងារអធិការកិច្ចក្នុងវិស័យទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រដល់អាជីវកម្មក្នុងការអនុលោមតាមច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភាគីទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព និងបង្កើនជំនាញរបស់កម្មាភិបាល កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអធិការកិច្ច...។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជាលោក សុខ សូកេន បានអះអាងថា ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាច្រើនជំនាន់ តែងតែឱ្យតម្លៃដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយបានលើកកម្ពស់ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។ ក្រសួងអធិការកិច្ចកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម ហើយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីសម្រេចបានលទ្ធផលកាន់តែធំធេងជាងទៀតនាពេលខាងមុខ៕

តាម​ vovworld.vn/km-KH

វៀតណាមដាក់នវានុវត្តន៍ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

វៀតណាមដាក់នវានុវត្តន៍ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានឹងរៀបចំកម្មវិធីមួយដើម្បីជួយជ្រោមជ្រែងទិវានវានុវត្តន៍ជាតិ ជាមួយនឹងសកម្មភាពជាច្រើនដែលមានគោលបំណង រីកសាយភាយស្មារតីនវានុវត្តន៍ដល់ប្រជាជនទាំងមូល។

Top