• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា

វៀតណាមតែងតែគាំទ្រប្រទេសកម្ពុជា សន្តិភាព ស្ថិរភាព និងវិបុលភាព។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ ក្នុងពិធីទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នៃទីក្រុងហាណូយ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា (រូបថត៖ nhandan.vn)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអះអាងថា៖ វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ក៏ដូចជាផ្តល់អាទិភាពកំពូលក្នុងការបន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជា។

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា ដោយស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំប្រកបដោយជោគជ័យ រវាងរដ្ឋមន្ត្រីទាំងពីររូប។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើថា នាពេលខាងមុខ រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃកម្ពុជា បន្តយកចិត្តទុកដាក់ និងដឹកនាំការបង្កើនកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ដែលជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានបង្កើតឡើង។ ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាដូចរូបលោក នឹងបន្តលើកកម្ពស់ និងពូនជ្រុំជានិច្ចនូវទំនាក់ទំនងវៀតណាម-កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង និងស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។

មុននោះ នាថ្ងៃនេះផងដែរ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទបូកសរុបផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top