• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញផ្ញើលិខិតជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (១៤-១៦ មេសា) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញផ្ញើលិខិតជូនពរដល់ប្រជាពលរដ្ឋខ្មែរ អ្នកមុខអ្នកការនិងព្រះសង្ឃ។
ពុទ្ធបរិស័ទនៅវត្តឃ្លាំង (ក្រុងសុកត្រាំង) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV

អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាង ១,៣លាននាក់ តែងតែជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីជនជាតិទាំងមូល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារជាតិ ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។ បក្ស និងរដ្ឋវៀតណាម តែងតែកំណត់ការងារជនជាតិ និងសាសនាជាបញ្ហាយុទ្ធសាស្ត្រជាមូលដ្ឋាន យូរអង្វែង និងបន្ទាន់; ជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយ ហើយត្រូវតែយកចិត្តទុកដាក់   និងដឹកនាំយ៉ាងដិតដាម តាមគោលនយោបាយខ្ជាប់ខ្ជួនគឺ "គ្រប់ក្រុមជនជាតិទាំងអស់ស្មើភាពគ្នា សាមគ្គីភាព គោរព និងជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍ជាមួយគ្នា”។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋានបន្តផ្តល់អាទិភាពលើធនធានសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ កែលំអរជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិខ្មែរ;  ដែលក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើវិស័យសុខាភិបាល អប់រំ និងវប្បធម៌; អនុវត្តន៍ការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៍ជនជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់ជនមានកិត្យានុភាព អ្នកមុខអ្នកការ  បញ្ញវន្ត និងគំរូជឿនលឿនឆ្នើមក្នុងចំណោមក្រុមជនរួមជាតិខ្មែរ; បំផុសស្មារតី ជឿជាក់លើខ្លួនឯង   ពង្រឹងខ្លួនឯង និងមោទនភាពជាតិក្នុងចំណោមជនរួមជាតិខ្មែរ រួមចំណែកបង្កើតកម្លាំងរួមនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងយុគសម័យថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top