• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្នើឱ្យ AstraZeneca ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងទៅវៀតណាម

នាល្ងាចថ្ងៃទី ៥ ខែមីនា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Nitin Kapoor អនុប្រធានតំបន់និងអន្តរជាតិនៃវិស័យវ៉ាក់សាំងនិងអ៊ីម៉ូនីតេរបស់សម្ព័ន្ធក្រុមហ៊ុន AstraZeneca ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានស្នើឱ្យ AstraZeneca អនុវត្តការផ្ទេរបច្ចេកវិទ្យាផលិតឱសថឯកទេស និងបច្ចេកវិទ្យាវ៉ាក់សាំងទៅកាន់ប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Nitin Kapoor (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែកជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរបស់សម្ព័ន្ធក្រុមហ៊ុន AstraZeneca ក៏ដូចជារូបលោក Nitin Kapoor ផ្ទាល់ចំពោះវៀតណាម និងការរួមចំណែកជាក់ស្តែងនិងមានប្រសិទ្ធភាពចំពោះវៀតណាម ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន AstraZeneca បន្តវិនិយោគ ផ្ទេរបច្ចេកវិទ្យា គាំទ្រ និងពិគ្រោះយោបល់លើការអភិវឌ្ឍវិស័យវ៉ាក់សាំង ឱសថ និងអភិវឌ្ឍន៍សុខាភិបាល សាធារណៈនៅវៀតណាម។

ចំណែកលោក Nitin Kapoor បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងសមិទ្ធិផលរបស់វៀតណាមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ លោក Nitin Kapoor បានមានប្រសាសន៍ថា លោកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ វៀតណាម ជាពិសេសសហភាពយុវជន។ លោកបានឲ្យដឹងថា AstraZeneca នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការសម្រេចគោលដៅដែលបានដាក់ចេញ ដោយប្តេជ្ញាគាំទ្រវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញកំណើន និងកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top