• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ត្រូវធានាលទ្ធភាពអភិក្រមហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ បរិយាប័ន្ន ពេញលេញ និងស្មើភាព

នាព្រឹកថ្ងៃទី១២ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកអំពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ (គណៈកម្មាធិការដឹកនាំ) បានដឹកនាំកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំ ដើម្បីវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយថ្នាក់ជាតិ ដល់ឆ្នាំ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០; លទ្ធផលនៃការអនុវត្តសេចក្តីសន្និដ្ឋាននៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំ; ពិភាក្សាការងារ និងដំណោះស្រាយ ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រ ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)

បញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ  បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ វៀតណាមត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញការអនុវត្ត ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ ទាក់ទិននឹងគោលដៅ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានបញ្ជាក់ថា៖ “ទីមួយ ធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាជនមានសិទ្ធិស្មើភាពគ្នាក្នុងការអភិក្រមជាមួយសេវាហិរញ្ញវត្ថុ និងតាមរយៈបដិវត្តន៍ ៤.០ និងការផ្លាស់ប្តូរឌីជីថល ពោលគឺ ដើម្បីយើងអាចមានវិធីសាស្រ្តស្មើគ្នា និងទូលំទូលាយចំពោះយុទ្ធសាស្ត្រហិរញ្ញវត្ថុជាតិ ដើម្បីធានាវឌ្ឍនភាពសង្គម និងធានាសន្តិសុខសង្គមក្នុងដំណើរការអភិវឌ្ឍន៍។ ទីពីរ មនុស្សត្រូវតែរីករាយនឹងផលផ្លែផ្កានៃយុទ្ធសាស្ត្រហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនេះ។ ទីបី ប្រជាជនត្រូវបានការពារ និងធានាសុវត្ថិភាពនៅពេលពួកគេចូលប្រើប្រាស់សេវាឌីជីថលទាំងនេះ”។

ទន្ទឹមនឹងនោះ កៀរគរធនធាន និងការគាំទ្រទាំងអស់ពីអង្គការអន្តរជាតិ សិក្សាពីបទពិសោធន៍ក្នុងប្រទេសឈានមុខ ធ្វើសមាហរណកម្មយ៉ាងសកម្ម និងចូលរួមយ៉ាងទូលំទូលាយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការស្តីពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនសមត្ថភាពអនុវត្តគំនិតផ្តួចផ្តើម   និងគាំទ្រការអនុវត្តយុទ្ធសាស្ត្រហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយថ្នាក់ជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top