• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងភរិយា ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធប្រេស៊ីលលោក Lula da Silva។

អំពីអត្ថន័យ និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ហ្វៀន មិញ ហាំង បានឲ្យដឹងថា៖ ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដំណើរបំពេញទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីដោយមានសកម្មភាពចម្រុះទាំងទ្វេភាគីនិងពហុភាគី បន្តកំណត់គោលដៅ និងភារកិច្ចសំខាន់ៗ នៃសេចក្តីសម្រេចចិត្ត លេខ ៥៩ ស្ដីពីសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ អនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម ភាពជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ។ រូបថត៖ VNA

នេះជាលើកដំបូងដែលវៀតណាមបានចូលរួមជាប្រទេសដៃគូនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលជាយន្តការសហប្រតិបត្តិការពហុភាគីរវាងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ការដែលវៀតណាមក្លាយជាប្រទេសដៃគូ BRICS ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលនេះបានអះអាងនូវតួនាទី និងការទទួលខុសត្រូវចំពោះយន្តការពហុភាគី ដោយមានបំណងចង់ខិតខំប្រឹងប្រែងរួមចំណែក លើកកំពស់សម្លេង និងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញសាមគ្គីភាពអន្តរជាតិ បរិយាប័ន្ន និងពហុភាគីលើគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ ក៏ដូចជាធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសជាសមាជិក BRICS៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top