• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្តូនី

នាព្រឹកថ្ងៃទី ៥ មិថុនា យន្ត ហោះដឹកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងតាល់លីន (Tallinn) ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្តូនីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអេស្តូនី Kristen Michal។ សាធារណរដ្ឋអេស្តូនី គឺជាកំណាត់ផ្លូវដំបូងនៃដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ ទៅកាន់ប្រទេសចំនួនបីនៅអឺរ៉ុប រួមមានអេស្តូនី បារាំង និងស៊ុយអែត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយាមកដល់អាកាសយានដ្ឋាន Tallinn ទីក្រុង Tallinn ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនី (រូបថត៖ VNA)
 

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញនិងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋាន Lennart Meri Tallinn មានឯកអគ្គរដ្ឋទូតអេស្តូនីប្រចាំនៅប្រទេសចិននិងវៀតណាមលោក Hannes Hanso; នាយករងនៃនាយកដ្ឋានពិធីការរដ្ឋអេស្តូនី លោក Sven Tolp; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វាំងឡង់ និងអេស្តូនី លោកស្រី Pham Thi Thanh Binh។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអេស្តូនី ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ សំដៅជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអេស្តូនីឡើងដល់កម្រិតអភិវឌ្ឍន៍ថ្មី។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ គ្រោងនឹងមានជំនួប ពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអេស្តូនី ចូលរួមវេទិកាធុរកិច្ចវៀតណាម - អេស្តូនី និងទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចសង្គម និងវប្បធម៌មួយចំនួនរបស់អេស្តូនី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top