• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ ផ្តល់ការអនុម័តលើយុទ្ធសាស្ត្រទិន្នន័យនៅមជ្ឈមណ្ឌលទិន្នន័យជាតិ

យោងតាមសេចក្តីសម្រេចស្តីពីយុទ្ធសាស្ត្រទិន្នន័យនៅមជ្ឈមណ្ឌលទិន្នន័យជាតិ ដោយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អនុម័តនាថ្ងៃទី ១៨ សីហា គោលដៅរួមនៃយុទ្ធសាស្ត្រគឺកសាង បង្កើត និងអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យទូទៅជាតិ សម្របសម្រួល វិភាគ អភិវឌ្ឍ និងទាញយកការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការអន្តរជាតិលើទិន្នន័យ ដើម្បីបម្រើដល់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញចូលរួមពិធីបើកមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១ រូបថត៖ Lai Hoa/VOV

ទន្ទឹមនឹងនេះ បង្កើតប្រព័ន្ធទិន្នន័យដែលអាចទុកចិត្តបាន ស្ថិរភាព សុវត្ថិភាព និងរក្សាការសម្ងាត់ របស់រដ្ឋ និងសហគ្រាស។ បង្កើតតម្លៃថ្មីជាច្រើន ផលិតផល សេវាកម្មថ្មី និងកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គោលដៅនៅឆ្នាំ ២០៣០ គឺថា ១០០% នៃមូលដ្ឋានទិន្នន័យជាតិ និងមូលដ្ឋានទិន្នន័យឯកទេសនឹងត្រូវបានតភ្ជាប់ រួមបញ្ចូល និងចែករំលែកក្នុងពេលដំណាលគ្នាជាមួយមូលដ្ឋានទិន្នន័យទូទៅជាតិ។ ចំនួន ៩០% នៃនីតិវិធីរដ្ឋបាលនឹងត្រូវបានផ្តល់ជូនតាមអ៊ីនធឺណិត។ ចំនួន ១០០% នៃសេវាសាធារណៈតាមអ៊ីនធឺណិតរបស់ប្រទេសត្រូវបានដាក់ពង្រាយ នៅលើវិបផតថលសេវាសាធារណៈជាតិ។ ចំនួន ១០០% នៃប្រជាពលរដ្ឋ និងអាជីវកម្មប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត ហើយប្រជាពលរដ្ឋ និងអាជីវកម្ម ៩០% ចូលរួមក្នុងប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក។ នៅចុងឆ្នាំ ២០៣០ ត្រូវបង្ហើយនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ០២ និងបន្តសាងសង់មជ្ឈមណ្ឌលលេខ ៣៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top