• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំការរៀបចំក្បាលម៉ាស៊ីន

នាព្រឹកថ្ងៃទី១២ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មការដឹកនាំរបស់រដ្ឋាភិបាលបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៦ នីតិកាលទី១២ អំពី “បញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ប្តូរថ្មី រៀបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយប្រកបដោយភាពបង្រួម និងដំណើរការប្រកបដោយប្រសិទ្ធភាព” (សេចក្តីសម្រេចចិត្តលេខ ១៨) បានដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំ។
នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំ។ រូបថត៖  VNA

នាយករដ្ឋមន្ត្រីបានកោតសរសើរក្រសួងមហាផ្ទៃ និងក្រសួងផ្សេងទៀត ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម ចាប់តាំងពីសម័យប្រជុំលើកដំបូងមក។ មកទល់នឹងពេលនេះ ក្រសួង ស្ថាប័ន និងស្ថាប័នក្រោមឱវាទរបស់រដ្ឋាភិបាល បានបញ្ចប់ជាស្ថាពរនូវការរៀបចំក្បាលម៉ាស៊ីនរួចហើយ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារបង្រួមក្បាលម៉ាស៊ីនត្រូវមានមនោគមវិជ្ជាច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ត្រូវធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់និងប្រកបដោយប្រសិទ្ធភាព ហើយដាក់ផលប្រយោជន៍ជាតិជាចម្បងបង្អស់ សមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ហើយសិក្សាពីបទពិសោធន៍អន្តរជាតិដោយមានការជ្រើសរើស។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើរថា ក្នុងដំណើរការរៀបចំក្បាលម៉ាស៊ីន មិនអនុញ្ញាតឱ្យមានការកេងចំណេញ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវលុបបំបាត់យន្តការសុំនិងផ្តល់។ បណ្តាក្រសួងនិងផ្នែក ផ្តោតលើការរៀបចំក្បាលម៉ាស៊ីនតាមមុខងារ និងបន្តសុក្រិតគម្រោងនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤  ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាព​វៀតណាម​ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម​) គោរ​ព​ឧទ្ទេសនាម​ នូវ​ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

Top