• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ាន

នារសៀលថ្ងៃទី ២៧ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ឡេ​ មិញ ហ៊ឹង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត ភារធារី និងបណ្តាស្ថានទូតក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងវៀត ណាមនិងប្រទេសអាស៊ាន។ លោកបានបញ្ជាក់ថា វៀតណាមបន្តផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយប្រទេសជិតខាងនិងតំបន់ ក៏ដូចជាមានការយកចិត្តទុកដាក់ចំពោះតួនាទី និងឋានៈរបស់អាស៊ានក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន; ជំរុញសេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយធានាថា សហគមន៍អាស៊ានអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាព និងយកប្រជាជនជាមជ្ឈភាព។

ក្នុងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសអាស៊ានប្រចាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូតហ្វីលីពីន Francisco Noel R. Fernandez III បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ហើយបានអបអរសាទរចំពោះភាពជោគជ័យនៃវេទិកាអនាគតអាស៊ានឆ្នាំ២០២៦ និងបានសន្យាគាំទ្រជាបន្ត ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម។ ប្រទេសអាស៊ានក៏បានសម្តែងបំណងប្រាថ្នាចង់ពង្រឹងពាណិជ្ជកម្ម ការវិនិយោគ និងសហការជាមួយវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

តាម​ vovworld.vn/km-KH

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top