• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីនៅកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយជំរុញផលិតកម្មអាជីវកម្ម


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ TTXVN)
 

 នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ធ្វើជា​អធិបតីនៅកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននិងតំបន់សំខាន់ៗ មួយចំនួនអំពីសេដ្ឋកិច្ច ដើម្បី​ពិភាក្សា​លើដំណោះ​ស្រាយ​ជំរុញផលិតកម្មអាជីវកម្ម។

ទោះបីជា​បានអញ្ជើញវាយតម្លៃថា វិស័យសេដ្ឋកិច្ច-សង្គមនៅក្នុងខែមករា និងខែកុម្ភៈ សម្រេច​លទ្ធផល​គួរឲ្យ​កត់​សម្គាល់​ក៏ដោយ ប៉ុន្តែលោកនាយករដ្ឋ​មន្ត្រីក៏បានលើកឡើង​ថា នៅ​តែ​មាន​ការ​លំបាក​និង​បញ្ហា​ប្រឈម​សម្រាប់​ខឿន​សេដ្ឋកិច្ច​។ នៅ លើពិភពលោក ស្ថាន​ភាពសង្គ្រាមពាណិជ្ជកម្មដ៏ស្មុគស្មា​ញ​ បញ្ហា Brexit របស់​អង់ គ្លេស​ជាដើមក៏ប៉ះពាល់ដល់វៀតណាមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅ​ក្នុង​ស្រុក​ផ្ទាល់​ក៏​ជួប​ប្រទះ​នឹង​ឧបសគ្គ​ពីអាកាស​ធាតុ ជាពិសេសគឺគ្រោះរាំងស្ងួតនៅភាគខា​ងត្បូងនិងតំបន់ Tay Nguyen​។ ​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានណែនាំដល់ក្រសួងស្ថាប័ននានាឱ្យផ្តោតការពិភាក្សាលើដំណោះស្រាយ ចាត់​វិធាន​ការ​យ៉ាង​មុត​មាំនិងស៊ីជម្រៅដើម្បីនាំខឿនសេដ្ឋ​កិច្ចជំនះពុះពាររាល់ការលំបាក​ និ​ងបញ្ហាប្រ ឈម សំដៅសម្រេច​នូវផែន​ការ​ឆ្នាំ ២០១៩ ដែលដំបូងបង្អស់​គឺកំណើន GDP តែ​ម្តង៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top