• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss ប្រកាសលាលែងពីតំណែង

ក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Truss បានអះអាងថា ដោយសារស្ថានភាពឆាកនយោបាយអង់គ្លេសនាបច្ចុប្បន្ននេះ លោកស្រីមិនអាចបន្តកាន់តំណែង ដែលត្រូវបានគណបក្សអភិរក្សតែងតាំងឡើយ។
  នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss (រូបថត៖ VNA)  

កាលពីថ្ងៃទី ២០ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សអភិរក្ស បន្ទាប់ពីបានកាន់តំណែងរយៈពេល ៦ សប្តាហ៍ ព្រមទាំងបានឲ្យដឹងថា អ្នកស្នងតំណែងរបស់លោកស្រីនឹងត្រូវបានជ្រើសរើសនៅចុងសប្តាហ៍ខាងមុខ។

ក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Truss បានអះអាងថា ដោយសារស្ថានភាពឆាកនយោបាយអង់គ្លេសនាបច្ចុប្បន្ននេះ លោកស្រីមិនអាចបន្តកាន់តំណែង ដែលត្រូវបានគណបក្សអភិរក្សតែងតាំងឡើយ។ នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាននិយាយថា លោកស្រី Truss បានទទួលស្គាល់ថា នាថ្ងៃទី ១៩ ខែតុលាគឺជា "ថ្ងៃដ៏លំបាក" បន្ទាប់ពីភាពចលាចលបានផ្ទុះឡើងនៅក្នុងសភា ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Suella Braverman បានលាលែងពីតំណែង។

គណៈកម្មាធិការទី ១៩២២ របស់គណបក្សអភិរក្សអង់គ្លេស ដែលជាស្ថាប័នឃ្លាំមើលការបោះឆ្នោតថ្នាក់ដឹកនាំបក្ស កាលពីថ្ងៃទី ២០ តុលាបានប្រកាសអំពីការជ្រើសតាំងមេដឹកនាំជំនួសលោកស្រី Liz Truss ជាមេដឹកនាំគណបក្សអភិរក្ស និងជានាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបញ្ចប់មុនថ្ងៃទី ២៨ តុលា ពោលគឺ មុនពេលចេញរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃទី ៣១ ខែតុលាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top