• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើឱ្យសម្រេចប្រព័ន្ធទិន្នន័យគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់នៅឆ្នាំនេះ

នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការរដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ដែលតភ្ជាប់ជាមួយទីតាំងចំនួន ៣៤ នៅទូទាំងប្រទេស។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ Lai Hoa/VOV

នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា សេចក្តីសម្រេចចិត្តដែលការិយាល័យនយោបាយទើបបានចេញផ្សាយនាពេលថ្មីៗនេះ សុទ្ធតែពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល;  ដូច្នេះហើយ ត្រូវតែឆ្លៀតពេល ដើម្បីនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលទៅក្នុងសកម្មភាពទាំងអស់។ ដោយសង្កត់ធ្ងន់ថា មូលដ្ឋានទិន្នន័យគឺជាធាតុចូលដ៏សំខាន់ និងជាធនធានថ្មី លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើតនិងសម្រេចជាបន្ទាន់នូវមូលដ្ឋានទិន្នន័យសម្រាប់គ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់នៅឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល អនុវត្តន៍ប្រកបដោយសមកាលកម្ម និងប្តូរផ្តាច់រាល់វិធានការដើម្បីធានាសុវត្ថិភាពអ៊ីនធឺណិត សុវត្ថិភាព និងសន្តិសុខព័ត៌មាន។ ទន្ទឹមនឹងនោះ ធានាបាននូវថវិកានិងប្រភពធនធានមនុស្ស ដើម្បីជំរុញការវិនិយោគលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ផ្តល់អាទិភាពលើគម្រោងផ្លាស់ប្តូរឌីជីថលដែលបម្រើប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top