• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីនៅកិច្ចប្រជុំដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តស្ដីពីការអភិវឌ្ឍតំបន់ Tay Nguyen

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅខេត្ត Lam Dong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដាក់ពង្រាយកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលលើការអនុវត្តសេចក្តីសម្រេចចិត្តលេខរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ Tay Nguyen ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងពន្លឿនការវិនិយោគនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុង​កិច្ចប្រជុំនេះ។ រូបថត៖ VNA

នៅឯកិច្ចប្រជុំ អង្គការអន្តរជាតិ និងសមាគមធុរកិច្ចនានាបានពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ Tay Nguyen ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាតិនិងតំបន់; កៀរគរការយកចិត្តទុកដាក់និងការជួយទ្រទ្រង់របស់សហគមន៍ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍចំពោះភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការការពារធនធានធម្មជាតិនិងបរិស្ថាន ការថែរក្សាវប្បធម៌ប្រពៃណី; សក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតងនៅតំបន់ Tay Nguyen ជាដើម។

អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវិភាគអំពីប្រៀបខ្លាំង សក្ដានុពល ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង និងបញ្ហាដែលនៅសេសសល់នៃតំបន់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគោលដៅសំខាន់ៗមួយចំនួនដែលបានកំណត់នៅក្នុងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដូចជា ល្បឿនកំណើន GRDP ជាមធ្យមសម្រេចបានប្រមាណ ៧-៧,៥%; នៅឆ្នាំ ២០៣០ GRDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានប្រហែល ៥.០០០ដុល្លារអាមេរិក; អត្រានគរូបនីយកម្មប្រហែល ៣៧,២ - ៤០,៧%; អត្រាឃុំ-សង្កាត់ដែលជាប់បទដ្ឋានជនបទថ្មីសម្រេចបានប្រមាណ ៨៥%... ដើម្បីសម្រេចបាននូវគោលដៅនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖

“ត្រូវមានភាពខ្លួនទីពឹងខ្លួន ឈានឡើងពីបាតដៃ ខួរក្បាលរបស់ខ្លួន យកធនធានផ្ទៃក្នុងជាមូលដ្ឋានគ្រឹះ ជាយុទ្ធសាស្ត្រយូរអង្វែងនិងគន្លឹះ ធនធានខាងក្រៅគឺកត្តាសំខាន់និងទម្លុះទម្លាយ; យកមនុស្ស អាជីវកម្មជាមជ្ឈភាព ជាកម្មវត្ថុ ជាគោលដៅ កម្លាំងចលករនិងធនធានសម្រាប់ការអភិវឌ្ឍ។ ចាំបាច់ត្រូវមានវិធីអភិក្រមជាសកល គ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជនទាំងមូល ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ ត្រូវតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ ប៉ុន្តែប្រកបដោយចីរភាព ហើយបង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រ ធានាសន្តិសុខសង្គម ហើយកុំទុកនរណាម្នាក់នៅពីក្រោយឡើយ។ យើងត្រូវតែផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាយ៉ាងសកម្ម ធ្វើពិពិធកម្មផលិតផល ទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ទើបមានលទ្ធភាពគ្រប់គ្រាន់សម្រាប់យើងបន្តអភិវឌ្ឍន៍”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្ពោះទៅការតម្លើងកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-អូស្ត្រាលី

ឆ្ពោះទៅការតម្លើងកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-អូស្ត្រាលី

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Canberra ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី លោកស្រី Penny Wong។

Top