• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ៖ ត្រូវតែធ្វើការផ្លាស់ប្តូរ ឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារនៅ ២០២០


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងសន្និសីទអនឡាញទូទាំងប្រទេសស្ដីអំពី សុវត្ថិភាពចំណីអាហារ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាព្រឹកថ្ងៃទី​១១ ខែមករា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជា​អធិបតី​ក្នុង​សន្និសីទអនឡាញទូទាំងប្រទេសស្ដីអំពី សុវត្ថិភាពចំណីអាហារ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​សង្កត់ធ្ងន់លើសិទ្ធិដ៏សំខាន់របស់មនុស្សយើងគឺ សុខភាព។ ហេតុដូច្នេះហើយ សុវត្ថិភាព​ចំណី​អាហារ​បាន​ក្លាយ​ទៅ​ជាបញ្ហាបន្ទាន់មិនត្រឹមតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក្នុងពេលអនាគតទៀតផង។ លោក​នាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖

“សិទ្ធិ​ទទួលបានអាហារដែលមានសុវត្ថិភាពគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហើយ​យើង​ត្រូវ​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​។  នេះគឺជាការទទួលខុសត្រូវរបស់សង្គមទាំងមូល ប្រព័ន្ធនយោបាយទាំងមូល ពោលគឺរដ្ឋាភិបាល រដ្ឋ​អំណាច​មូលដ្ឋាន និងស្ថាប័នមានសម្ថកិច្ចនានា។ យើងត្រូវការពារសិទ្ធិមនុស្ស។ នរណា​ម្នាក់​ដែល​រំលោភ​បំពាន​លើសិទ្ធិ​មូលដ្ឋាននេះ គឺត្រូវតែទទួលខុត្រូវ។ នេះជាការទទួលខុសត្រូវនយោបាយរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ជាពិសេស​គឺរដ្ឋអំណាច​មូលដ្ឋាន​ផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top