• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី (រូបថត៖ ក្រសួងការបរទេសវៀតណាម)
 

នារសៀលថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison។
 
ជំនួបសន្ទនា​នេះ ត្រូវបានធ្វើឡើង ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងតំបន់ក្នុងបរិបទ ដែលជំងឺឆ្លង ​Covid – 19 កំពុងរាត ត្បាត ពាសពាសពេញ ពិភពលោក។
 
ក្នុងកិច្ចសន្ទនា​នេះ លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានធ្វើបច្ចុប្បន្ន​ភាព​នូវ​ស្ថានភាព​ជំងឺ​រាត​ត្បាត​ នៅ​​​វៀតណាម និងចែករំលែកនូវ បទពិសោធន៍របស់វៀតណាមក្នុង​ការទប់ទ​ល់នឹង ជំងឺឆ្លង ដ៏​កាច់​សាហាវ​នេះ ​ព្រមទាំងលើកឡើងនូវលទ្ធផលវិជ្ជមាន ដែល វៀតណាមទទួលបាន។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អះអាង​ថា ​វៀត​ណាមបានត្រៀមខ្លួនជាស្រេច ដើម្បីជួយឧបត្ថ​ម្ភអូស្ត្រាលី ស្របតាមសមត្ថភាពរបស់ខ្លួន  ដែលក្នុង​នោះមានការផ្គត់ផ្គង់សំភារៈ បរិក្ខាពេទ្យ និងឧបករណ៍ចាំចាច់នានា ដែលអូស្ត្រាលីត្រូវការ។ លោក​នាយក​រដ្ឋ​មន្រ្តីបានស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចរបស់អូស្ត្រាលី ផ្តោតការយកចិត្តទុកដាក់ និងបង្ក​លក្ខណៈងាយស្រួលដល់និស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅអូស្ត្រាលី។
 
ជាការឆ្លើយ​តប នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Morrison មានបំណងថា វៀតណាមបន្តរក្សាផលិតកម្ម និងការនាំ​ចេញទំនិញចំបាច់នានា ក្នុងបរិបទ ដែលផលិតកម្មពាណិជ្ជកម្មពិភព លោក ត្រូវរងផលប៉ះ​ពាល់​យ៉ាង​គំហុក​ដោយសារជំងឺរាតត្បាត។
 
នាយករដ្ឋ​មន្រ្តីទាំងពីររូបបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីក​ទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គួរឱ្យទុកចិត្តរវាងវៀតណាមនិងអូស្ត្រាលី ក៏ដូចជាត្រៀមរៀបចំនូវវិធានការ សំដៅស្ដា​រឡើង​វិញ​វិស័យ​ទេសចរណ៍​ អាកាសចរណ៍ ក៏ដូចជាការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន ក្រោយ​ពេលដែល​ជំងឺរាតត្បាត Covid – 19 ត្រូវបានរុញថយគ្រោយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top