• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Formula One

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Chase Carey ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Formula One ដែលបានអញ្ជើញមកវៀតណាមដើម្បីចូលរួមពិធីប្រកាសការប្រណាំងរថយន្ត Formula One (ឬហៅកាត់ថា F1) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាឆ្នាំ២០២០។
 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយ
ប្រធានសម្ព័ន្ធក្រុមហ៊ុន Formula One លោក Chase Carey (រូបថតៈ Chinhphu.vn)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ការប្រណាំងរថយន្ត Formula 1 គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏សំខាន់មួយ  មិនត្រឹមតែក្នុងវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យវប្បធម៌និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសវៀតណាមទៀតផង។ លោកនាយករដ្ឋមន្ត្រី​វៀត​ណាម​បានអះអាងថា រដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្ព័ន្ធក្រុមហ៊ុន Formula One អាចអនុវត្តប្រកបដោយជោគជ័យរាល់គម្រោងសហប្រតិបត្តិការនៅទីក្រុងហាណូយ តាមនោះ គូសបញ្ជាក់នូវឋានៈនិងសមត្ថភាពរបស់វៀតណាម ក្នុងការរៀបចំរាល់ព្រឹត្តិការណ៍នយោបាយមានចរិតលក្ខណៈសកលលោកនាពេលខាង​មុខ ។

ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីដែលបានទទួលក្នុងភាពកក់ក្តៅបំផុតនេះ លោក Chase Carey បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមនឹងបានអន្តរជាតិស្គាល់ដល់ច្រើនជាងហើយបានឲ្យដឹងថែមទៀត​ថា ​ មានដៃគូជាច្រើននៃសម្ព័ន្ធក្រុមហ៊ុន Formula One ដែលមានការយកចិត្តទុកដាក់ដល់ការប្រណាំងរថយន្ត F1 លើកនេះផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top