• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Kien Giang


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Kien Giang (រូបថត៖ VGP)
 

 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង Rach Gia (ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម) នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc ​បានអញ្ជើញចូលរួមសន្និសីទស្តីពីពន្លឿនការវិ​និយោគ​នៅខេត្ត Kien ​Giang ឆ្នាំ ២០១៩ ក្រោមប្រធានប​ទ “Kien Giang - សក្តា នុពល ឱ​កាស​វិនិយោគ​និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព”​។ 
 
ចូលរួមសន្និសីទ​នេះ នៅមានប្រតិភូជិត ៥០០ នាក់ ដែលរួមមានទាំងថ្នាក់ដឹកនាំក្រ សួង ស្ថាប័ននិងមូលដ្ឋាន​នានា រួមទាំងវត្តមានរបស់​សហគ្រាសក្នុងនិងក្រៅប្រទេសផងដែរ។ សន្និ​សីទនេះត្រូវ​បានរៀប​ចំ​ឡើងដោយ​គោល​បំណង​ ណែនាំនិងអំពាវនាវវិនិយោគិនមកស្វែងយ​ល់ពីឱកាសសម្រាប់គម្រោងចំនួន ​១១៨ នៅក្នុង​វិស័យ​ទេសចរណ៍​ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ផលិតកម្ម​ឧស្សាហកម្មនិងបរិស្ថានជាដើម។សូមជម្រាបថា ​ខេត្ត Kien G​iang មានឧត្តមភាពដែលជាទីក្រុងឆ្នេរសមុ​ទ្រ មានបេតិកភណ្ឌវប្បធម៌យូរអង្វែងជាច្រើ​ន មាន​ទេសភាព​​ពិសេសនិង​មានតំបន់សមុទ្រដ៏ធំដោយមានកោះជាង ​១០០ទៀត។ ចាប់តាំងពីឆ្នាំ ២០១​៥ មក ខេត្ត​ Kien Giang បានផ្តោតលើការអភិវឌ្ឍន៍កោះ Phu Quoc តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការដឹ​ក​ជញ្ជូន​​និងអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍​។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏កំពុងជំរុ​ញការ​ធ្វើងាយ​ស្រួល​បនីយកម្ម​នូវ​បែបបទរដ្ឋបាល  បំពេញក្របខ័ណ្ឌច្បាប់ និ​ងកែលម្អបរិ យាកាសវិនិយោគអាជី​វកម្ម។ ជាមួយគ្នា​នេះដែរ​ ខេត្តក៏បានជំរុញការបញ្ច​ប់ការកសាងផែនការ បង្កើតគោលនយោបាយ​អនុគ្រោះ និងលើក​កំពស់​ហេដ្ឋារ​​ចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top