• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមបណ្តាសម័យប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20


 កិច្ចប្រជុំក G20 កំពូលបានធ្វើសេចក្តីថ្លែងការណ៍រួម ដោយជំរុញពាណិជ្ជកម្ម "សេរី យុត្តិធម៌និងមិនរើសអើង" 
 

 នាថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង Osaka  ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  បានបន្តនូវសកម្មភាពចូលរួមកិច្ចប្រជុំសំខាន់ៗ នៃកិច្ចប្រជុំកំពូល G20 រួមមាន: សម័យប្រជុំទី ៣ នៃកិច្ច​ប្រជុំកំពូល G20 ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព; សម័យប្រជុំលើកទី ៤ ស្តីពីការ​ប្រែ​ប្រួល​អាកាស​ធាតុ​ បរិស្ថាននិងថាមពលនិងព្រឹត្តិការណ៍នៅខាងក្រៅនៃកិច្ចប្រជុំ ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រី។ លោក​នាយក​រដ្ឋមន្ត្រីស្នើសុំឱ្យបណ្តាប្រទេសនានា ជំរុញបង្កើតបណ្តាញសកល សម្រាប់ចែក​រំលែក​ទិន្នន័យ​អំពី​មហា​សមុទ្រ​និងឆ្ពោះទៅកាន់ក្របខ័ណ្ឌសកលអំពីទប់ទល់នឹងកាក សំណល់ប្លាស្ទិកនៅសមុទ្រ ដើម្បីមហា​សមុទ្រ​បៃតង​។
 
អញ្ជើញ​ថ្លែងនៅសម័យប្រជុំអំពីអាកាសធាតុនិងបរិស្ថាន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់ថា: ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាននិងសន្តិសុខថាមពលអស្ថិរភាព កំពុង​ប៉ះពាល់​ដល់ការ​រស់រាន​មានជីវិតរបស់មនុស្សជាតិ។ ហេតុដូច្នេះ ​សុំស្នើឱ្យបណ្តាប្រទេសឲ្យមានការ​បែងចែក​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាពនិងអនុវត្តពេញលេញនៃការប្តេ​ជ្ញាចិត្តផ្នែកអាកាសធាតុ និងបរិស្ថាន។ លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាងថា វៀតណាមបានអនុវត្តយ៉ាង​តឹងរឹង​ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ស្តីអំពីអាកាសធាតុ ហើយស្នើ​សុំឲ្យប្រទេសនានានិងសហគមន៍អ​ន្តរជាតិ បង្កើនការគាំទ្រជាក់​ស្តែងសម្រាប់​ប្រទេសងាយ​រងគ្រោះលើ​ការប្រែប្រួលអាកាសធាតុ ក្នុងនោះមានវាល​សណ្ដទន្លេ Cuu Long ដែ​លឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។

លោក​នាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា កាកសំណល់​ប្លាស្ទិក​នៅសមុទ្រ​ដែលកំពុង​បំផ្លាញ​ប្រព័ន្ធ​អេកូ​សមុទ្រ​ ហើយនេះជាបញ្ហាសកលប​ន្ទាន់។​ ហេតុដូច្នេះ ស្នើឱ្យបណ្តាប្រទេស​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​យន្តការ​និងបទ​ប្បញ្ញត្តិស្តីពីសមុទ្រនិងមហាសមុទ្រដើម្បី​គ្រប់គ្រង  កាត់បន្ថយនិងរាំងស្កាត់កាកសំណ​ល់ប្លាស្ទិក​។
 
នៅក្នុងកិ​ច្ចប្រជុំស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព មេដឹកនាំទាំងអស់បានអះអាងថា នឹងបង្កើន​កិច្ច​សហប្រតិ​បត្តិការ​ក្នុងការអនុវត្តរបៀបវារៈ​ ២០៣០ ស្តីពីការអភិវឌ្ឍ​ប្រកបដោយចីរភាព ដោយគាំ​ទ្រដល់​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាន នូ​វគោលដៅអភិវឌ្ឍន៍ប្រកបដោយចី​រភាព (SDG) ជាពិសេស​ក្នុងវិស័យ​កាត់បន្ថយ​ភាពក្រីក្រ ហេដ្ឋារ​ច​នាសម្ព័ន្ធដែលមានគុណភាព ការអប់​រំ បរិស្ថាន សុខភាព​និងថាម​ពល​ជាដើ​ម។​ រវាងប្រទេស G20 នៅតែមានភាពខុសគ្នានៅក្នុងបញ្ហាផ្លាស់ប្តូរអាកា​សធាតុ​ ដែលជារដ្ឋសមាជិក G20 ភាគច្រើន​អះអាងពីការ​ប្តេជ្ញារបស់​ខ្លួនក្នុង​ការអនុវត្ត​កិច្ចព្រម​ព្រៀង ​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ឱ្យបានពេញ​លេញស្របពេល​ ដែលសហរដ្ឋអាមេរិចបានបញ្ជាក់ជាថ្មីពីការដកប្រាក់រ​បស់ខ្លួ​ន។
 
នៅឯស័យ​ពិភាក្សាស្តីពីស្ត្រី មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់លើសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្រ្តី ដែលដើរតួ​នាទីយ៉ាង​សំខាន់ឆ្ពោះទៅរក​កំណើន ប្រកបដោយនិរន្តរភាពនិងគ្រប់ដណ្តប់។  ប្រទេស G-20 បាន​អះអាងពីកិច្ចខិ​តខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់​បន្ថយគម្លាតរវា​ងកម្លាំងពល​កម្ម​និង​ការងារ​រវា​ងស្ត្រី​និង​បុរស​ដល់​ ២៥% ត្រឹមឆ្នាំ ២០២៥។ ម្យ៉ាងវិញទៀត ប្តេជ្ញា​ចិត្ត​ក្នុង​ការពង្រឹង​ការអប់រំ​និងប​ណ្តុះ​បណ្តាល​សម្រាប់​សិស្សនា​រី​ ជាពិសេសជំនាញឌីជីថលដើម្បី​បំពេញ តាម​តម្រូវការ​នៃការងារថ្មី​នាពេលអនាគត។ លើសពីនេះទៅ​ទៀត ​បន្តអនុវត្តគំនិតផ្តួចផ្តើមដើម្បីផ្តល់ហិរញ្ញប្បទាន​ដល់សហគ្រិនជាស្រ្តី (We-Fi) ដើម្បីបង្កើន​ការគាំ​ទ្រដ​ល់​សហ​គ្រិន​ជាស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
 
បញ្ចប់នៃ​កិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ កិច្ចប្រជុំកំពូល  G20 បានចេញសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំ G20 ដោយ​បានអះអាងពីការបន្តកិច្ចសហប្រតិបត្តិការ​ និងការសម្របសម្រួលក្នុងបញ្ហាសេដ្ឋកិច្ចសកល​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top