• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅដល់ប្រទេសចិនដើម្បីចូលរួម WEF Tianjin ២០២៥

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ យន្តហោះដឹកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Binhai ទីក្រុងធានជីន (Tianjin) ប្រទេសចិន។
យន្តហោះដឹកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Binhai ទីក្រុង Tianjin ប្រទេសចិន។ រូបថត៖ Lai Hoa/VOV

ក្នុងអំឡុងពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៧ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នឹងចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Tianjin ២០២៥) និងបំពេញទស្សនកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញរបស់ប្រធាននិងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)។

តាមការគ្រោងទុក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នឹងចូលរួមសម័យបើកកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Tianjin ២០២៥); ចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក; វគ្គពិភាក្សា "តើសតវត្សរបស់អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងដែរឬទេ?"។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ក៏នឹងជួបពិភាក្សាការងារ និងជួបសវនាការ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិននិងប្រទេសដទៃទៀត អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ចិន ទទួលជួបថ្នាក់ដឹកនាំសហគ្រាសចិន និងជួបសំណេះសំណាលជាមួយសហគមន៍និងនិស្សិតវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅប្រទេសចិន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ

នាថ្ងៃទី៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ)។

Top