• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម៖ បន្តបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម (ថ្ងៃទី ១៨ ឧសភា) ពិធីរំលឹកខួបលើកទី ៦៥ ទិវាបង្កើត (១៩៥៩-២០២៤) និងប្រគល់ពានរង្វាន់ Ta Quang Buu។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹក ពីដំបូន្មានរបស់លោកប្រធានហូជីមិញកាលពី ៦១ ឆ្នាំមុន នៅឯមហាសន្និបាតតំណាង នៃសមាគមផ្សព្វផ្សាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លើកទី ១ (ថ្ងៃទី ១៨ ឧសភា ឆ្នាំ ១៩៦៣) តាមនោះ វិទ្យាសាស្ត្រត្រូវតែកើតចេញពីផលិតកម្ម និងត្រូវតែវិល ត្រឡប់ទៅបម្រើផលិតកម្ម និងមហាជនវិញ ដើម្បីលើកកម្ពស់ផលិតភាពការងារ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា ដំបូន្មាននោះជាត្រីវិស័យសម្រាប់សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេក វិទ្យារបស់វៀតណាមក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ហើយបច្ចុប្បន្នការរួមវិភាគ ទាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការអនុវត្តគោលដៅលើកកំពស់ ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងកាន់តែច្បាស់លាស់ពី មួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជួរអ្នកវិទ្យាសាស្ត្រវៀតណាមកំពុងរីក ចម្រើនយ៉ាងខ្លាំង អ្នកវិទ្យាសាស្ត្រវៀតណាមជាច្រើនមានឥទ្ធិពលក្នុងតំបន់ និងអន្តរជាតិ។ ចំណាត់ថ្នាក់អន្តរជាតិរបស់វៀតណាមក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ត្រូវបានកែលម្អដោយឥតឈប់ឈរ។ កាលពីឆ្នាំមុន វៀតណាមជាប់ ចំណាត់ថ្នាក់ទី ៤៦ កើនឡើង ២ កាំបើធៀបនឹងឆ្នាំ ២០២២ តាមនោះបន្តរក្សាទីតាំង នាំមុខគេក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាក្រសួង ផ្នែក និងមូល ដ្ឋានបង្កើនការទាក់ទាញ និងធ្វើពិពិធកម្មធនធានសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍; អភិវឌ្ឍន៍ធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាយ៉ាងខ្លាំង លើកទឹក ចិត្តដល់វិស័យឯកជននិងសហគ្រាស និងបង្កើនទម្រង់នៃកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិទ្យាសាស្ត្របច្ចេក វិទ្យា; ផ្តោតលើការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរួម ចំណែកបង្កើតរបកគំហើញនៃផលិតភាព គុណភាព ប្រសិទ្ធភាព និងការបង្កើនកម្លាំង ប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ចំពោះជួរអ្នកវិទ្យាសាស្ត្រ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យដាក់ផលប្រយោជន៍ជាតិ និងប្រជាជាតិជាចម្បងបង្អស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top