ចំពោះមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា បន្ទាប់ ពីបង្កើតបានរយៈពេល ៥ ឆ្នាំ មជ្ឈមណ្ឌលនេះបន្តិចម្ដងៗបានក្លាយទៅជាក្បាល ម៉ាស៊ីនមួយផ្នែកនវានុវត្តន៍ ហើយឥឡូវនេះបានពង្រីកដោយរួមបញ្ចូលបណ្តាញ សមាជិកចំនួន ១០ និងសមាជិកជិត ២០០០ នាក់ នៅក្នុងប្រទេស និងតំបន់ចំនួន ២០។ ក្នុងពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ; ក្នុងនោះ ផ្តោតលើការស្រាវជ្រាវ និងស្នើយន្ត ការ គោលនយោបាយជាក់លាក់ ដើម្បីជួយឧបត្ថម្ភអង្គភាំពអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តពង្រីកបណ្តាញអ្នកជំនាញ និង អ្នកវិទ្យាសាស្ត្រ ក៏ដូចជាការតភ្ជាប់អន្តរជាតិផងដែរ។
“យើងមានបំណងនិងជឿជាក់ថា មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ នឹងក្លាយជាបេះ ដូងនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ជាទីបង្អែកសម្រាប់ការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ប្រកបដោយនិរន្តរភាព និងសមាហរណកម្មជាសកលរបស់វៀតណាម។ មជ្ឈមណ្ឌល គួរតែដឹកនាំនិន្នាការ រីកសាយភាយការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត លើកកំពស់ វៀតណាមឱ្យក្លាយជាប្រភពមួយនៃនវានុវត្តន៍ មានសមត្ថភាពធ្វើជាម្ចាស់នៃបច្ចេក វិទ្យា ស្មើនឹងតំបន់និងពិភពលោក មិនត្រឹមតែដើម្បីអនុវត្តន៍ប៉ុណ្ណោះទេ ថែមទាំងរួម ចំណែកក្នុងការបង្កើតរូបរាង និងដឹកនាំអនាគតមនុស្សជាតិទៀតផង”៕