• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

HSBC រក្សាការព្យាករណ៍កំណើន GDP របស់វៀតណាមនៅត្រឹម​ ៦,៥​

ធនាគារ HSBC នៅតែរក្សាការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ នៅត្រឹម ៦,៥%។ ព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រុមអ្នកស្រាវជ្រាវសកលរបស់ HSBC នៅក្នុងរបាយការណ៍ថ្មីបំផុត ដែលមានចំណងជើងថា "សេដ្ឋកិច្ចអាស៊ីប្រចាំត្រីមាស - ការរត់ប្រណាំងដល់ទីបញ្ចប់" ដែលធ្វើអត្ថាធិប្បាយអំពីស្ថានភាពសេដ្ឋកិច្ចអាស៊ីជាទូទៅ

 

យោងតាម HSBC វៀតណាមត្រូវបានរំពឹងថា នឹងមានកំណើនបន្ថែមទៀត ព្រោះការស្តារឡើងវិញបន្តមានស្ថិរភាព វិស័យផលិតកម្មកំពុងកើនឡើងយ៉ាងខ្លាំងក្លា ហើយអតិផរណាកំពុងផ្លាស់ប្តូរក្នុងទិសដៅអំណោយផលជាង។

ការវិភាគរបស់ HSBC បានបង្ហាញថា ការស្តារឡើងវិញសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការកែលម្អកំណើន GDP ក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ ជាមួយនឹងកំណើន ៦,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; ហើយវិស័យផលិតកម្មមានការរីកចម្រើនយ៉ាងខ្លាំង។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) បានកត់ត្រារយៈពេល ៥ ខែជាប់ៗគ្នា ស្ថិតក្នុងតំបន់បើកទូលាយ ខណៈដែលសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IP) ក៏បានកត់ត្រាការងើបឡើងវិញនៃផ្នែកវាយនភណ្ឌ កាត់ដេរ និងស្បែកជើងផងដែរ។ លទ្ធផលនេះជួយឱ្យការនាំចេញកើនឡើងយ៉ាងខ្លាំង។ លើសពីនេះ កម្លាំងជំរុញសំខាន់ៗពីខាងក្រៅ ក៏កំពុងមានសន្ទុះឈានទៅមុខផងដែរ ដូចជាការពង្រីកទីផ្សារសម្រាប់កសិផលវៀតណាមជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

ថ្ងៃទី ១ ខែតុលា គឺជាទិវាមនុស្សចាស់អន្តរជាតិ។ ក្នុងឱកាសនេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ទីក្រុងហូជីមិញ បានបំផុសខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមដៃគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។

Top