• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានរំលឹកឡើងវិញពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨ ស្ដីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។
  នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ (រូបថត៖ VGP/Nhat Bac)  

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (គណៈកម្មការដឹកនាំ) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មការដឹកនាំតាមអនឡាញជាមួយខេត្ត ក្រុងចំណុះមជ្ឈឹមទាំង ៦៣។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានរំលឹកឡើងវិញពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨ ស្ដីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ក្រោយរយៈពេលជិត ១ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ និងអង្គការអន្តរជាតិជាច្រើនបានវាយតម្លៃថា៖ ការពិតជាក់ស្ដែងបានអះអាងពីគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងសេចក្ដីសម្រេចចិត្តលេខ ១២៨ បានដើតួនាទីសម្រេចចំពោះលទ្ធផលក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងការស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនារយៈពេលកន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ស្ថានការណ៍នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដូច្នេះហើយក្រសួង ស្ថាប័ន និងតំបន់នានាមិនគប្បីធ្វេសប្រហែសឡើយ ជាពិសេសត្រូវយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងជំរុញ៖ “វ៉ាក់សាំងគឺជាអាវុធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយការពិតជាក់ស្ដែងបានបញ្ជាក់ពីលក្ខណៈប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ផ្នែកវិទ្យាសាស្រ្តក៏បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងធ្វើឱ្យមានភាពស៊ាំនៅតាមពេលវេលា ដូច្នេះហើយយើងចាំបាច់ត្រូវបន្តអនុវត្តន៍ផងដែរ”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំផ្ដោតសំខាន់លើការពិភាក្សាស្ដីពីស្ថានការណ៍ និងបណ្ដាភារកិច្ច ដំណោះស្រាយ ដើម្បីពន្លឿនថែមទៀតការងារចាក់វ៉ាក់សាំងដែលនាបច្ចុប្បន្នមិនទាន់សម្រេចបានគោលដៅដែលបានកំណត់; ជម្នះលើស្ថានការណ៍ខ្វះថ្នាំសង្កូវ បរិក្ខារពេទ្យ ព្រមទាំងធានាធនធានមនុស្សផ្នែកសុខាភិបាល និងបង្កើនការឃោសនា លើកកម្ពស់ថែមទៀតការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top