• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ UAE និងទួរគី

ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល៥ថ្ងៃនៅ UAE និង ទួរគី លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពជាច្រើន ទាំងពហុភាគី និងទ្វេភាគី។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និង លោកជំទាវវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅកាន់ UAE និងទួរគី។ (រូបថត៖ VNA)
កាលពីយប់ថ្ងៃទី ៣ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមបានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសកម្មភាព អាកាសធាតុពិភពលោក ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៨ បណ្ដាភាគីនៃ អនុ សញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) គួបផ្សំ នឹងការបំពេញសកម្មភាពទ្វេភាគីនៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងដំណើរទស្សនកិច្ច ផ្លូវការនៅប្រទេសទួរគីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ។
ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល៥ថ្ងៃនៅ UAE និង ទួរគី លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពជាច្រើន ទាំងពហុភាគី និងទ្វេភាគី។ លោក នាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងនៅក្នុងសន្និសីទ និងព្រឹត្តិការណ៍នានាក្នុងក្រប ខ័ណ្ឌ COP28; មានជំនួបសន្ទនា កិច្ចប្រជុំ និងជំនួបធ្វើការជាមួយមេដឹកនាំនៃបណ្ដា ប្រទេស អង្គការអន្តរជាតិ និងសហគ្រាសឈានមុខគេក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីក៏មានជំនួបជាន់ខ្ពស់ ចូលរួមសន្និសីទ និងវេទិកាទ្វេភាគីជាមួយ UAE និង ទួរគីផងដែរ។
សកម្មភាពនានាក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវការសន្យារបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍ អន្តរជាតិក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។ ដំណើរទស្សនកិច្ចក៏ជំរុញដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top