• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អំពាវនាវឲ្យសហគ្រាសហូឡង់ ពង្រីកការវិនិយោគនៅវៀតណាម

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ហូឡង់។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ហូឡង់  

អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យសហគ្រាស ដៃគូបរទេស ក្នុងនោះមានសហគ្រាស និងដៃគូហូឡង់ ជួយឧបត្ថម្ភវៀតណាម ប្រភពទុនសម្រាប់ការវិនិយោគអភិវឌ្ឍន៍; ជួយឧបត្ថម្ភវៀតណាមផ្ទេរប្រគល់បច្ចេកវិទ្យាទំនើប ផ្ទេរប្រគល់បទពិសោធន៍ វិទ្យាសាស្ត្រគ្រប់គ្រងជឿនលឿន ការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពខ្ពស់ សុក្រិតរបៀបរបបឲ្យសមស្របនឹងលក្ខខ័ណ្ឌវៀតណាម និងសមាហរណកម្មអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសហូឡង់ពង្រីកការវិនិយោគចូលមកវៀតណាម ជាពិសេសគឺវិស័យកសិកម្ម ភស្តុភារ ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

ខ្ញុំសង្ឃឹមថាវិនិយោគិនហូឡង់យល់ដឹងអំពីគោលការណ៍របស់បក្ស រដ្ឋ និងរដ្ឋាភិបាល វៀតណាម ហើយតាមនោះ ដកពិសោធន៍ពីគម្រោង ដែលបានអនុវត្តន៍ និងកែសម្រួល បញ្ហាចាំបាច់នានា។ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែក ជាមួយ លោកអ្នកនៅពេលជួបការលំបាក រួមគ្នាដោះស្រាយបញ្ហាជំពាក់ជំពិន ជួយសម្រួល ដល់ បែបទរដ្ឋបាល និងបរិយាកាសវិនិយោគ។ ប្រសិនបើយើងមានសុឆន្ទៈ និងការប្ដេជ្ញាចិត្ត គឺយើងអាចដោះស្រាយបញ្ហាទាំងអស់ដោយផ្អែកលើមូលដ្ឋាន សុខដុមរមនា ផលប្រយោជន៍ ចែករំលែកហានិភ័យរវាងរដ្ឋ វិនិយោគិន និងប្រជាជនផងដែរ

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនរវាងសហគ្រាស ដៃគូវៀតណាម និងហូឡង់។

នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយសម្ព័ន្ធសមាគមធុរកិច្ចហូឡង់នៅវៀតណាម (DBAV) និងសភាពាណិជ្ជកម្មហូឡង់-វៀតណាម (NVCC) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសហូឡង់មកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមយ៉ាងយូរអង្វែងផងដែរ៕

ឯកសារដែលបានចុះហត្ថលេខាក្នុងវេទិកាធុរកិច្ចវៀតណាម - ហូឡង់ រួមមាន៖

-កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីទំនាក់ទំនងសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង Hung Nhon Group និង Royal De Heus Group

- កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ទេរប្រគល់បច្ចេកវិទ្យារវាងវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ព័ន្ធសមាគមន៍សហប្រតិបត្តិការ ធ្វើអាជីវកម្មកសិកម្មហូឡង់-វៀតណាម ដំណាក់កាល ២០២២ - ២០២៧។

- អនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានកសិកម្មវៀតណាម និងសាកលវិទ្យាល័យ Wageningen ព្រះរាជាណាចក្រហូឡង់។

- អនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ព័ន្ធក្រុមហ៊ុនអប់រំ Lentiz

 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top