• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong

បក្ស និងរដ្ឋវៀតណាមបានកត់សម្គាល់ថា៖ “សមមិត្ត Pham Van Dong គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ និងមានកិត្យានុភាពក្នុងពិភពលោក ទស្សនៈវិស័យវែងឆ្ងាយ និងប្រកបដោយភាពច្នៃប្រឌិត។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong (រូបថត៖ VGP/Nhat Bac)  

នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong នៅឯតំបន់រំលឹកវិញ្ញាណក្ខន្ធឃុំ Tan Duc ស្រុក Mo Duc ខេត្ត Quang Ngai។ អតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong គឺជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ មានកិត្យានុភាព ជាអ្នកវប្បធម៌ដ៏អស្ចារ្យរបស់ប្រទេស និងជាអ្នកការទូតដ៏ឆ្នើមរបស់បក្ស រដ្ឋ និងបដិវត្តន៍វៀតណាម។ ក្នុងជីវិតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong បានផ្សារភ្ជាប់ជាមួយបុព្វហេតុបដិវត្តន៍ ៧៥ ឆ្នាំ ហើយ ៣២ ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រី។ បក្ស និងរដ្ឋវៀតណាមបានកត់សម្គាល់ថា៖ “សមមិត្ត Pham Van Dong គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ និងមានកិត្យានុភាពក្នុងពិភពលោក ទស្សនៈវិស័យវែងឆ្ងាយ និងប្រកបដោយភាពច្នៃប្រឌិត។ លោកតែងតែបង្ហាញពីគោលជំហរនយោបាយដ៏ឈ្លាសវៃចំពោះសម័យកាល និងរចនាបទការទូតលោកប្រធានហូជីមិញ។ លោកត្រូវបានមិត្តភក្តិអន្តរជាតិគោរព និងកោតសរសើរ ហើយជា "ឥស្សរជនឆ្នើម និងមានឥទ្ធិពលបំផុតមួយរូបនៅវៀតណាមក្នុងសតវត្សរ៍ទី ២០"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top